- 2018-11-08 01:58:14
- ព័ត៌មាន
ដំណឹងអាក្រក់! ក្បាលឆកនឹងលេចចេញលើស្មាតហ្វូន Samsung ឆាប់ៗនេះ
- 2018-11-08 01:58:14
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ដំណឹងអាក្រក់! ក្បាលឆកនឹងលេចចេញលើស្មាតហ្វូន Samsung ឆាប់ៗនេះ
ចន្លោះមិនឃើញ
កន្លងមកអ្នកគាំទ្រជាច្រើនបានកោតសរសើរ Samsung កប់ៗមាត់ ដែលមិនខ្ចីប្រើរចនាបថក្បាលឆកតាម iPhone X ដូចជាក្រុមហ៊ុនស្មាតហ្វូន Android ដទៃទៀត។ យ៉ាងណា Samsung ត្រៀមនឹងលើកទង់ជ័យស និងចូលរួមជាមួយក្រុមហ៊ុនដទៃប្រើរចនាបថអេក្រង់ឆក។
ក្នុងកម្មវិធី Samsung Developer Conference ដែលបានចាប់ផ្ដើមប្រារព្ធកាលពីយប់មិញនេះ Samsung បានបង្ហាញខ្លះៗពីរចនាបថអេក្រង់ឆកចំនួន ៣ ប្រភេទខុសៗគ្នាដែលត្រៀមនឹងប្រើលើស្មាតហ្វូនអនាគត។ រាប់ពីឆ្វេងទៅស្ដាំលើរូបភាពខាងក្រោមនេះមានដូចជា Infinity-U, Infinity-V និង Infinity-O។
ដូចដែលគ្រប់គ្នាបានឃើញស្រាប់ ស្នាមឆកលើអេក្រង់ទាំងបីប្រភេទមានរូបរាងដូចជាអក្សរដែលប្រើជាឈ្មោះរបស់អេក្រង់ទាំងនេះដែរ។ ចំពោះ Infinity-O មានលក្ខណៈខុសប្លែកពីរចនាបថឆកដែលឃើញមានបច្ចុប្បន្ននេះ ដោយវាទំនងជាការឆ្កៀលអេក្រង់ដើម្បីបំពាក់កាមេរ៉ា Selfie ប៉ុន្តែស្ថិតនៅលើទីតាំងចម្លែកមួយ។
ដោយឡែកអេក្រង់ទី ៤ មានឈ្មោះ New Infinity មានអេក្រង់លាតពេញផ្ទៃជាអ្វីដែលគ្រប់គ្នាទន្ទឹងរង់ចាំ ហើយរចនាបថនេះទំនងជានឹងលេចមុខលើស្មាតហ្វូន Flagship (ប្រចាំឆ្នាំ) របស់ Samsung។ ចំណែករចនាបថ ៣ ទៀតអាចនឹងត្រូវប្រើលើស្មាតហ្វូនធន់កណ្ដាលក៏ថាបាន៕
ចុចអាន៖