- 2018-11-07 12:31:00
- ព័ត៌មាន
ខ្លាំងអី! ចេញបានមួយសប្តាហ៍ iOS 12.1 ត្រូវជើងខ្លាំង Jailbreak បានបាត់
- 2018-11-07 12:31:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ខ្លាំងអី! ចេញបានមួយសប្តាហ៍ iOS 12.1 ត្រូវជើងខ្លាំង Jailbreak បានបាត់
ចន្លោះមិនឃើញ
ប្រព័ន្ធប្រតិបត្តិ iOS 12.1 ដែលបានដាក់ឲ្យប្រើប្រាស់កាលពីថ្ងៃទី ៣០ តុលាកន្លងទៅ ត្រូវបានក្រុម KeenLab របស់ប្រទេសចិន ធ្វើការ Jailbreak បានដោយជោគជ័យលើម៉ាស៊ីន iPhone XS Max របស់ Apple។
លោក Liang Chen សមាជិកមួយរូបក្នុងក្រុម Keen Security Lab បានបង្ហោះពីភាពជោគជ័យរបស់ខ្លួនលើបណ្តាញសង្គម Twitter ហើយថែមទាំងប្រកាសថានឹងបើកការធ្វើបទបង្ហាញជាសាធារណៈមួយក្នុងព្រឹត្តិការណ៍ POC 2018 នាថ្ងៃសុក្រទី ៩ វិច្ឆិកានេះ ចន្លោះម៉ោង ១៦:៣០ – ១៧:៣០ នាទី ។
យ៉ាងណាមិញបើតាមការឲ្យដឹង Chen នឹងគ្មានថ្ងៃចេញផ្សាយកម្មវិធី Jailbreak ឲ្យប្រើប្រាស់ជាសាធារណៈទេ ព្រោះនេះអាចថាជាទម្លាប់របស់ក្រុមការងារស្រាវជ្រាវប្រទេសចិនមួយនេះទៅហើយ។
រំឭកថា Tencent Keen Security Lab បានបង្កើតឡើងនាខែមករាឆ្នាំ ២០១៦ ផ្តោតចម្បងលើកិច្ចស្រាវជ្រាវប្រព័ន្ធសុវត្ថិភាពប្រព័ន្ធប្រតិបត្តិ PC/Mobile, កម្មវិធី, បច្ចេកវិទ្យា Cloud Computing, ឧបករណ៍ឆ្លាតវៃ IOT ជាដើម>
ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......
អានអត្ថបទ: