• 2018-11-02 02:49:41
  • ព័ត៌មាន

iPad Pro ​កម្លាំង​ចង់​ស្មើ​ MacBook Pro តម្លៃ​ខ្ទង់ ២ ពាន់​ដុល្លារ​

  • 2018-11-02 02:49:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លទ្ធផល​នៃ​ការ​ធ្វើ​តេស្ត​តាម​ Geekbench សម្រាប់​ iPad Pro ស៊េរី​ថ្មី​បាន​លេច​ចេញ​ឡើង ដែល​បាន​បង្ហាញ​ថា​​បន្ទះ​ឈីប​ A12X Bionic ពិត​ជា​មាន​សមត្ថភាព​មិន​ធម្មតា​ឡើយ។

iPad Pro អាច​ទទួល​បាន​ពិន្ទុ​ជា​មធ្យម​ ៥០២៥ លើ​ដំណើរ​ការ​ Single-Core និង​ ១៨១០៦ លើ​ដំណើរ​ការ​ Multi-Core ដែល​ធ្វើ​ឲ្យ​វា​ក្លាយ​ជា​ iPad មាន​ល្បឿន​លឿន​ជាង​គេ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ។ ពិន្ទុ​របស់​ iPad Pro ​ថ្មី​ថែម​ទាំង​​អាច​ប្រៀប​ធៀប​នឹង​ MacBook Pro អេក្រង់​ ១៥ អ៊ីញ​ ឆ្នាំ ២០១៨ ដែល​ប្រើ​ CPU Intel Core-i7 ទៀត​ផង។

ខាង​ក្រោម​នេះ​ជា​បញ្ជី​បង្ហាញ​ពី​ពិន្ទុ iPad Pro ធៀប​នឹង​ផលិតផល​ Apple កំពូល​ៗ​ដទៃ​ទៀត ៖

គួរ​ដឹង​ថា​ iPad Pro ស៊េរី​ថ្មី​មាន​តម្លៃ​ចាប់​ពី ៧៩៩ ដុល្លារ ចំណែក​ឯ​ MacBook Pro វិញ​មាន​តម្លៃ​​ខ្ទង់​ជាង ២ ពាន់​ដុល្លារ​ឯណោះ៕

ចុចអាន៖

ប្រភព៖ macrumors ប្រែ​សម្រួល៖ សុខហេង

មតិយោបល់