• 2018-11-01 04:40:46
  • ព័ត៌មាន

Apple ដាក់​ iPhone 5 ​ចូល​ក្នុង​បញ្ជី​ផលិតផល​ហួស​សម័យ​

  • 2018-11-01 04:40:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​កាល​ពី​ម្សិលមិញ​នេះ ​Apple បាន​ធ្វើ​ការ​កែ​សម្រួល​បញ្ជី "ផលិតផល​ចំណាស់​ និង​​ហួស​សម័យ" របស់​ខ្លួន ដោយ​បាន​ដាក់​បញ្ចូល iPhone 5 ក្នុង​បញ្ជី​មួយ​នេះ។

ចាប់​ពី​ថ្ងៃ​នេះ​ត​ទៅ​ iPhone 5 បាន​ក្លាយ​ជា​ផលិតផល​ "ចំណាស់" ក្នុង​សហរដ្ឋអាមេរិក និង "ហួស​សម័យ" ​សម្រាប់​ប្រទេស​ដទៃ​ទៀត​ជុំវិញ​ពិភពលោក។ ផលិតផល​​ដែល​ Apple ចាត់​ទុក​ថា​ជា​ផលិតផល​ចំណាស់ នៅ​តែ​ទទួល​បាន​ការ​ជួសជុល​ពី​ហាង​ Apple ក្នុង​រយៈពេល ២ ឆ្នាំ​បន្ទាប់។

​​​​​​ដោយ​ឡែក​ចំពោះ​ផលិតផល​ហួស​សម័យ​វិញ ហាង​ Apple ផ្លូវ​ការ​នឹង​មិន​ទទួល​ជួសជុល​នោះ​ទេ​ប្រសិន​បើ​មាន​បញ្ហា ប្រសិន​បើ​ចង់​ជួសជុល​មាន​តែ​ទៅ​កាន់​ហាង​ជួសជុល​​ផ្សេង​​ ឬ​ជួសជុល​ដោយ​ខ្លួន​ឯង​តែ​ប៉ុណ្ណោះ។

គួរ​ដឹង​ថា​ iPhone 5 បាន​ប្រកាស​ចេញ​កាល​ពី​ខែ​កញ្ញា​ ឆ្នាំ ២០១២ ​ដែល​ជា iPhone ដំបូង​គេ​មាន​អេក្រង់​ទំហំ​ធំ​រហូត​ដល់ ៤ អ៊ីញ៕​​​​

ចុចអាន៖

ប្រភព៖ 9to5Mac ប្រែ​សម្រួល៖ សុខហេង

មតិយោបល់