- 2018-11-01 13:01:00
- ព័ត៌មាន
៤ ចំណុចអ្នកវិភាគទស្សន៍ទាយត្រូវ តែមាន ២ ចំណុចនៅមិនទាន់លេចចេញរូបរាងពី Apple
- 2018-11-01 13:01:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
៤ ចំណុចអ្នកវិភាគទស្សន៍ទាយត្រូវ តែមាន ២ ចំណុចនៅមិនទាន់លេចចេញរូបរាងពី Apple
ចន្លោះមិនឃើញ
ព្រឹត្តិការណ៍ដាក់បង្ហាញផលិតផលថ្មីរបស់ Apple កាលពីថ្ងៃអង្គារ៍ មានការចេញផ្សាយនូវ Mac ជំនាន់ថ្មី បូកផ្សំ iPad Pro និងឧបករណ៍ជាច្រើន។ ត្រលប់ទៅការទស្សន៍ទាយរបស់ក្រុមអ្នកវិភាគនាពេលកន្លងមក ចេញជាលទ្ធផលផ្លូវការយើងសង្កេតឃើញថាមាន ៤ ចំណុចសន្មតថាត្រឹមត្រូវ ខណៈ ២ ចំណុចផ្សេងទៀតពុំទាន់លេចចេញជារូបរាងពិតប្រាកដនៅឡើយ។
៦.MacBook Air (ត្រូវ)
អ្នកវិភាគឲ្យ TF Securitites រហ័សនាមគ្រូទាយមាត់ទិព្វលោក Ming-Chi Kuo ធ្លាប់ប៉ាន់ប្រមាណថា Apple នឹងមាន MacBook Air ទំហំ ១៣ អ៊ីញ នាចុងឆ្នាំ ២០១៨ ជាមួយតម្លៃក្បែរ ៧៩៩ ដុល្លារ។ លុះមកទល់ថ្ងៃអង្គារ៍នេះ Apple ពិតជាប្រកាសដូចការលើកឡើងរបស់លោក Kuo ដោយផ្តល់ជូននូវ MacBook Air ទំហំ ១៣,៣ អ៊ីញ ប៉ុន្តែស្ទើរត្រង់តម្លៃឡើងខ្ពស់ដល់ ១ ១៩៩ ដុល្លារ។
៥.Mac Mini (ត្រូវ)
លោក Kuo ដដែលបានបង្ហើបមុនប៉ុន្មានសប្តាហ៍ថា Apple នឹងមាន Update នូវ Mac Mini នាយប់ថ្ងៃអង្គារ ក្រោយសម្រេចបោះបង់ចោលអស់រយៈពេល ៤ ឆ្នាំ។ Mac Mini សេរ៊ីឆ្នាំ ២០១៨ បានឈុតដូចលោកនិយាយ ដោយមាន RAM អាចដំឡើងដល់ទំហំ 64GB បន្សំរន្ធដោត Thunderbolt 3 និងបំពាក់ដោយអង្គគណនា Intel ជំនាន់ទី ៨ មានតម្លៃ ៧៩៩ ដុល្លារឡើង។
៤.iPad Pro (ត្រូវ)
ត្រលប់ទៅខែកុម្ភៈ ក្រុមការងាររបស់ Bloomberg លោក Mark Gurman បានចុះផ្សាយយ៉ាងស៊ីជម្រៅពីការវិវត្តន៍ iPad Pro ឆ្នាំ ២០១៨ ដោយកាលនោះផ្អែកតាមប្រភពនៃក្រុមហ៊ុនផ្គត់ផ្គង់លោកហ៊ានជឿជាក់ថា iPad Pro ឆ្នាំនេះនឹងមានអេក្រង់ផ្ទៃពេញ មានកាមេរ៉ា TrueDepth និងបន្ទះឈីប A12 Bionic ជាដើម។
៣.Apple Pencil (ត្រូវ)
ដោយសិក្សាតាមប៉ាតង់មួយទាក់ទងនឹងបច្ចេកវិទ្យា Ultrasonic បានជំរុញឲ្យមានចចាមអារ៉ាមនៃការបង្កើត Apple Pencil ជំនាន់ថ្មី។ ដោយការពិតបានផ្ទុះឡើងស្របពេលខ្មៅដៃពិសេសនេះមានសារធាតុម៉ាញេទិចគាំទ្រជាមួយ iPad អេក្រង់ ១១ អ៊ីញ និង ១២,៩ អ៊ីញ។
២.AirPower (ខុស)
ចចាមអារ៉ាមដែលថានឹងមានឧបករណ៍សាកថ្មផលិតផលបីក្នុងពេលតែមួយ AirPower ពុំមានបង្ហាញខ្លួនតាំងតែពីខែកញ្ញាមកម្ល៉េះ ប៉ុន្តែយើងក៏រង់ចាំមើលជុំវិញការអភិវឌ្ឍន៍បច្ចេកវិទ្យា Qi តើ Apple មានដំណោះស្រាយបែបណាទៀត។
១.AirPods 2 (ខុស)
គ្រប់គ្នាសុទ្ធតែរង់ចាំការមកដល់នៃកាសឥតខ្សែ AirPods 2 ប៉ុន្តែធាតុពិត Apple ហាក់មិនអើពើលើផលិតផលដ៏សំខាន់នេះឡើយ៕
ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......
អានអត្ថបទ: