- 2017-12-15 08:53:54
- ព័ត៌មាន
Audi ទាត់ចោលគម្រោងលក់ Ducati ទោះគេឲ្យថ្លៃ ១,១ ប៊ីលានដុល្លារ
- 2017-12-15 08:53:54
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Audi ទាត់ចោលគម្រោងលក់ Ducati ទោះគេឲ្យថ្លៃ ១,១ ប៊ីលានដុល្លារ
ចន្លោះមិនឃើញ
លោក Rupert Stadler នាយកប្រតិបត្តិរបស់ Audi បានប្រកាសតាមទីភ្នាក់ងារព័ត៌មាន Reuter យ៉ាងច្បាស់ថា ក្រុមហ៊ុនរបស់លោកសម្រេចទាត់ចោលនូវគម្រោងលក់សង្វាក់ផលិតកម្មផលិតម៉ូតូស្ព័រ Ducati ក្នុងរង្វង់ទឹកប្រាក់ប្រមាណ ១,១ ប៊ីលានដុល្លារ។
គម្រោងលក់ Ducati នេះ គឺកើតឡើងក្នុងឆ្នាំ ២០១២ ខណៈពេលនោះ Volkswagen ដែលជាមេសម្ព័ន្ធរបស់ Audi និង Ducati ត្រូវការបង្កើនខ្ទង់ចំណាយយ៉ាងច្រើនសន្ធឹកសន្ធាប់ដើម្បីផ្គត់ផ្គង់ថ្លៃសំណងដល់អតិថិជនដែលប្រឈមបញ្ហាបច្ចេកទេសរបស់រថយន្ត Volkswagen។
ប៉ុន្តែគម្រោងនេះ នៅតែលក់មិនចេញ ហើយមកដល់ពេលនេះស្របពេលនឹងកំណើតលក់នៃផលិតផលក្រុមហ៊ុនបុត្រសម្ព័ន្ធស្ទើរទាំងអស់របស់ Volkswagen ទើបនាយកប្រតិបត្តិរបស់ Audi ប្រកាសទាត់ចោលគម្រោងនេះតែម្ដង៕
ទទួលបានព័ត៌មានថ្មីៗ គន្លឹះមានប្រយោជន៍រួមទាំងចំណេះដឹងផ្សេងៗពីបច្ចេកវិទ្យា Like Page Sabay News Technology...
អានអត្ថបទបន្ទាប់