• 2017-12-12 12:00:00
  • ព័ត៌មាន

ចិន​ ដំឡើង​បន្ទះ​សូឡា​បណ្តែត​ទឹក​ធំ​ជាង​គេ​ក្នុង​លោក​ដើម្បី​បង្កើត​ថាមពល​ស្អាត​

  • 2017-12-12 12:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន​ Three Gorges New Energy Corporation ​មាន​មូលដ្ឋាន​នៅ​ក្រុង​ប៉េកាំង​បាន​វិនិយោគ​ ១៥១ ​លាន​ដុល្លារ​បង្កើត​គម្រោង​បន្ទះ​ថាមពល​សូឡា​បណ្តែត​ទឹក​ធំ​ជាង​គេ​ក្នុង​លោក​ដែល​វា​កំពុង​ត្រូវ​បាន​នឹង​ដំឡើង​នៅ​ភាគ​ខាង​កើត​ខេត្ត​ចិន​ Anhui។

យោង​តាម​ក្រុមហ៊ុន​និយាយ​ថា​ ការ​ដំឡើង​ស្ថានីយ​បន្ទះ​ថាមពល​សូឡាបណ្តែតទឹក​នេះ​មាន​កម្លាំង​ ១៥០ ​ម៉េហ្គា​វ៉ាត់​ (MW) ​បាន​ចាប់ផ្តើម​កាល​ពី​ខែ​កក្កដា​ដែល​មួយ​ផ្នែក​បាន​ភ្ជាប់​ជាមួយ​បណ្តាញ​រួច​ទៅ​ហើយ​ខណៈ​បន្ទះ​ថាមពល​ថ្មី​ត្រូវ​បាន​គេ​ដាក់​បញ្ជូល​ឱ្យ​អណ្តែត​លើ​ផ្ទៃទឹក​បឹង​ដែល​សកម្មភាព​នេះ​នឹង​ផ្តល់​ថាមពល​ស្អាត​ជា​ជាង​ប្រើ​ថាមពល​ធ្យូង​ថ្ម​ ។

យ៉ាងណាមិញ​ទីតាំង​ទាំងមូល​នឹង​រួចរាល់​នៅ​ខែ​ឧសភា​ឆ្នាំ​ ២០១៨ ​នៅ​ពេល​ដំឡើង​រួចរាល់​ខណៈ​កម្លាំង​ ១៥០ ​ម៉េហ្កាវ៉ាត់​ស្មើ​នឹង​ការ​ប្រើប្រាស់​ធ្យូងថ្ម​ប្រហែល​ ៥៣ ០០០ ​តោន​ឯណោះ​ខណៈ​ការ​បំភាយ​ឧស្ម័ន​កាបូន​ឌីអុកស៊ីត​នឹង​ត្រូវ​បាន​កាត់​បន្ថយ​ជិត​ ១៩៩ ៥០០ ​តោន​ជា​រៀង​រាល់​ឆ្នាំ​។

ប្រទេស​ចិន​បាន​នាំ​មុខ​ខាង​ឧស្សាហកម្ម​ថាមពល​ស្អាត​ចាប់​តាំង​ពី​សហ​រដ្ឋអាមេរិក​បាន​ដក​ខ្លួន​ចេញ​ពី​កិច្ច​ព្រមព្រៀង​ប៉ារីស​កាល​ពី​ដើម​ឆ្នាំ​ ២០១៧​នេះ​។ នេះ​បើ​យោង​តាម​លោក​ Yang Fuqiang ទីប្រឹក្សា​ជាន់​ខ្ពស់​ផ្នែក​អាកាសធាតុ​និង​ថាមពល​ប្រចាំ​អង្គការ​ក្រុម​ប្រឹក្សា​ការពារ​ធនធាន​ធម្មជាតិ​ហៅ​កាត់​ថា​ NRDC ​ត្រូវ​បាន​ស្រង់​សម្តី​ដោយ​សារព័ត៌មាន​ Global Times ។

គម្រោង​ថាមពល​សូឡា​បណ្តែត​ទឹក​ធំ​ជាង​គេ​កាល​ពី​មុន​មាន​កម្លាំង​ ៤០ ម៉េហ្កាវ៉ាត់​ត្រូវ​បាន​ដំឡើង​ដោយ​ក្រុមហ៊ុន​ផ្លាស់ប្តូរ​ថាមពល​ធំ​ជាង​គេ​របស់​អាស៊ី​ Sungrow ​ក៏​មាន​ក្នុង​ខេត្ត​ Anhui ​ដែរ​ហើយ​មាន​ក្រុមហ៊ុន​ចិន​ CECEC ​ក៏​នឹង​កំពុង​ដំឡើង​គម្រោង​ស្រដៀង​គ្នា​នេះ​កម្លាំង​ ៧០ ​ម៉េហ្កាវ៉ាត់​ក្នុង​តំបន់​ដដែល​។

គម្រោង​បន្ទះ​ថាមពល​សូឡា​បណ្តែត​ទឹក​ត្រូវ​បាន​ពង្រីក​យ៉ាង​ទូលំ​ទូលាយ​នៅ​ប្រទេស​ចិន​ស្រប​ពេល​ដែល​គម្រោង​សូឡា​ដាក់​លើ​ដី​មិន​អាច​ប្រើប្រាស់​បាន​ពេញ​លេញ​ដោយ​សារ​កក​ស្ទះ​បណ្តាញ​ ។ យោងតាម​មន្ទី​រដ្ឋបាល​ថាមពល​ជាតិ​ឱ្យ​ដឹង​ថា​ ប្រហែល​ ៥,៦%​នៃ​ការ​បង្កើត​ថាមពល​ព្រះអាទិត្យ​អត់​ដំណើរ​ការ​សោះ​នៅ​ក្នុង​បី​ត្រី​មាស​ដំបូង​ឆ្នាំ​ ២០១៧​ នេះ​៕

ប្រភព៖ RT ប្រែ​សម្រួល៖ សិរីបុទ្រ

មតិយោបល់