• 2017-10-09 03:03:30
  • ព័ត៌មាន

Huawei nova 2i កាមេរ៉ា​៤ តម្លៃត្រឹម ៣០០ ដុល្លារស្តើងមានថែម​កាដូ​ម៉ា​អេម ​

  • 2017-10-09 03:03:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សឹងតែ​មិន​ជឿ ក្រុមហ៊ុន​ស្មាតហ្វូន​ឈានមុខ Huawei​ ប្រចាំ​ប្រទេស​កម្ពុជា ផ្ដល់​តម្លៃ​ពិសេស សម្រាប់ ការ​កុម្ម៉ង់​ទុក​មុន នូ​វ​ស្មា​ត​ហ្វូន​ស៊េរី​ថ្មី​បំ​ផុត កាមេរ៉ា​៤ (​ភ្លោះ​មុខក្រោយ​) ជាមួយ​មុខងារ​ថតរូប​អាជីព ដំបូង​គេ​បង្អស់​លើ​ពិ​ភព​លោក Huawei nova 2i តម្លៃ​ត្រឹមតែ $329 និង​ថែម​កាដូ​កក្រើក​៥ ចាប់​ទី​ថ្ងៃ​នេះ​តទៅ​។

Huawei nova 2i គឺជា​កំពូល​ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី កាមេរ៉ា​៤ (​ភ្លោះ​មុខ ភ្លោះ​ក្រោយ​) ដំបូង​គេ​បង្អស់ ក្រោម​របក​គំហើញ​ថ្មី បច្ចេកវិទ្យា​ថ្មី​របស់​ក្រុមហ៊ុន​Huawei​។ HUAWEI nova 2i ត្រូវ​បាន​រចនា​ឡើង​ជាមួយ​នឹង អេក្រង់​ធំ ពេញចិត្ត ពេញ​ភ្នែក ពេញ​គែម 5.9 អ៊ី​ញ (HUAWEI FullView Display) ច្បាស់​ថ្លា​ឆ្វង់​កម្រិត 2K (1080*2160) ងាយស្រួល​ក្នុង​ការ​ទស្សនា ភាព​យ​ន្ត ត​ន្រី្ត​ចម្រៀង យូ​ធូប បណ្ដាញ​ស​ង្គ​ម និង​កម្សាន្ត​គ្មាន​ដែន​កំណត់ ពិសេស Live Facebook រឺ Video Calls ច្បាស់​កប់ ពេញ​បេះដូង លង់​នឹង​រាង​ស្អាត ស្តើង គែម​ស្អាត ស្រាល ធន់​មាំ ងាយស្រួល​កាន់​ដោយ​ដៃ​ម្ខាង ជាមួយ​នឹង​សមត្ថភាព​កំពូល​នៃ​កាមេរ៉ា​ភ្លោះ​មុខ 13MP/2MP ភ្ជាប់​ជាមួយ​នឹង Smart Selfie Toning Flash ឯកទេស​អ្នក Selfie មួយ​គ្មាន​ពីរ អាច​ផ្តិត​យក​រូប​ភាពច្បាស់​ស្រស់ស្អាត Pro Mode បែប​សិល្បៈ portrait, Wide Aperture, Effect, Bokeh ស៊ី​វិល័យ និង​រស់​រវើក​។

ចំណែកឯ កាមេរ៉ា​ភ្លោះ ខាងក្រោយ​វិញ 16MP/2MP មាន​សមត្ថភាព​ខ្លាំង អាច​ផ្តិត​យក​រូបភាព បែប​សិល្បៈ ស៊ី​វិល័យ កម្រិត​ខ្ពស់ ព្រាល​ផ្ទៃ​ខាងក្រោយ​បាន​ស្រស់ស្អាត​ល្អ (bokeh) និង​ជួយ​បន្ថែម​ព​ន្លឺ សម្រាប់​ទីតាំង ដែល​មានព​ន្លឺ​ខ្សោយ ដូច​កាមេរ៉ា​អាជីព​។

HUAWEI nova 2i ត្រូវ​បាន​បំពាក់​ដោយ​បន្ទះ​ឈី​ប Octa-core Kirin 659, មាន រ៉េ​ម (RAM) 4GB និង រ៉ូម (ROM) 64GB ប្រើប្រាស់​ប្រព័ន្ធ​ប្រតិបត្តិការ Android-7 ជាមួយនឹង​ថា​ម​ពល​ថ្ម​ធំ​មហិមា 3,340mAh ស៊ីម​ពីរ ល្បឿន​អ៊ី​ន​ធើ​ណិ​ត​លឿន​កប់ Best 4G LTE Smart Ever ផ្តល់ជូន​នូ​វ​បទពិសោធន៍​ថ្មី​អស្ចារ្យ កាន់តែ​លឿន និង អស់​កង្វល់​រឿង​អស់​ថ្ម ល្អ​ប្រើ មិនមែន​ល្អមើល ប្រើ​អស់ចិត្ត តែ​មិន​អស់​ថ្ម។

រាល់​អតិ​ថិ​ជន​ដែល​បាន​កុម្ម៉​ង់​ទុក​មុន នឹង​អាច​ទទួល​បាន​កាដូ​យ៉ាង​ច្រើន​សន្ធឹកសន្ធាប់ រួមទាំង ស្មា​ត​ហ្វូន​ស៊េរី​ថ្មី Huawei nova 2i កាមេរ៉ា​៤ នៅ​ថ្ងៃទី ២៥ រឺ ២៦ ខែតុលា ២០១៧​។

សម្រាប់​ព័ត៌មាន​លម្អិ​ត​សូម​សាកសួរ ហាង​លក់​ទូរ​សព្ទ​ដែល​មាន​ស្លាក​សញ្ញា Huawei រឺ បុគ្គលិក​លក់ Huawei​។

សម្រាប់​ព័ត៌មាន​ថ្មីៗ​ពី Huawei នៅ​កម្ពុជា​៖ Youtube link: www.youtube.com/c/HuaweiMobileKH Instagram link: www.instagram.com/huaweimobilekh អ្នក​តំណាង​៖ ង៉ោ ម៉េង​ហ៊ួង​Facebook: www.facebook.com/huaweimobilekh​ លេខ​ទូរ​ស័ព្ទ​៖ 010 44 99 06 / 092 47 69 75 Website: www.consumer.huawei.com/kh អ៊ីមែល​៖ ngo.menghourng@huawei.com

ដោយ៖ ថា ម៉ាលីដា

មតិយោបល់