- 2017-10-04 13:55:58
- ព័ត៌មាន
Volkswagen សម្រេចមិនលក់ Ducati ក្រោយសហជីពការងារប្រឆាំងជំទាស់
- 2017-10-04 13:55:58
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Volkswagen សម្រេចមិនលក់ Ducati ក្រោយសហជីពការងារប្រឆាំងជំទាស់
ចន្លោះមិនឃើញ
ក្រុមហ៊ុមមេ Volkswagen Group សម្រេចរក្សាទុកក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួន Ducati បន្ទាប់ពីមានការជំទាស់យ៉ាងតឹងសរសៃរកពីសំណាក់សហជីពការងាររបស់ម៉ាកម៉ូតូអ៊ីតាលី FIOM CIGL ។
នាយកប្រតិបត្តិ Ducati លោក Claudio Domenicali បានធ្វើសេចក្តីប្រកាសទៅដល់បុគ្គលិកកាលពីពេលថ្មីៗដោយមានអ្នកតំណាងសហជីពលោក Bruno Papignani អះអាងបញ្ជាក់ដល់សារព័ត៌មាន Bloomberg ។ ការសម្រេចចិត្តនេះគឺជាផ្នែកនៃការគាំទ្ររបស់ FIOM CIGL ធ្វើឡើងពី IG Metall ដែលជាសហជីពការងារដ៏មានឥទ្ធិពលមួយនៅអាល្លឺម៉ង់ដោយតំណាងបុគ្គលិកមកពីក្រុមហ៊ុនមួយចំនួនរបស់ VW Group ។
រំឮកថា ក្រុមហ៊ុនធំបំផុតទី៦ក្នុងលោកដោយផ្អែកលើប្រាក់ចំណូល VW Group បានទិញ Ducati កាលពីឆ្នាំ ២០១២ ក្នុងតម្លៃប្រហែល ៩៣៥ លានដុល្លារហើយចាប់តាំងពីពេលនោះមកខ្លួនបានបង្កើនចំនួនបុគ្គលិកពី ១ ១៩៧ រហូតដល់ ១ ៥៥៨ ។ ក្រុមហ៊ុនចាប់ផ្តើមប្រកាសលក់ Ducati ដើម្បីស្វែងរកអ្នកទិញយ៉ាងមានសក្កានុពលក្នុងកិច្ចប្រឹងប្រែងមួយដើម្បីបង្កើនទំហំទឹកប្រាក់ដែលគេប៉ាន់ប្រមាណ ១,៨ ប៊ីលានដុល្លារដែលក្នុងនោះមាន Aston Martin និង Harley Davidson ត្រូវគេរំពឹងថាជាអ្នកបញ្ជាទិញក្នុងចំណោមអ្នកទិញដ៏មានសក្កានុពលផ្សេងទៀត ។
VW Group កំពុងប្រឈមនឹងការស្នើសុំទូទាត់មានតម្លៃច្រើនជាង ៣០ ប៊ីលានដុល្លារដោយសារតែរឿងអាស្រូវរថយន្តប្រើម៉ាស៊ូតហើយតួលេខនេះបានកើនឡើង ២,៩៥ ប៊ីលានដុល្លារបន្ថែមទៀតបន្ទាប់ពីមានសេចក្តីប្រកាសធ្វើឡើងដោយក្រុមហ៊ុនថា កិច្ចប្រឹងប្រែងរបស់ខ្លួនជុំវិញនៃការបន្ថែម និងទិញមកវិញនូវកម្មវិធីម៉ាស៊ូតកំពុងតែផ្តល់ភាពស្មុគស្មាញកាន់តែខ្លាំងជាងការរំពឹងទុក ។
គួរបញ្ជាក់ថា Ducati បាននាំលាភសំណាងមកឱ្យ VW Group ពោលគឺក្រុមហ៊ុនផលិតម៉ូតូម៉ាកល្បីរបស់អ៊ីតាលីនេះបានលក់ចេញ ៥៥ ៤៥១ គ្រឿងកាលពីឆ្នាំ ២០១៦ ដែលតួលេខបង្ហាញពីការកើនឡើងប្រមាណ ១,២%បើប្រៀបធៀបទៅនឹងឆ្នាំមុនហើយលទ្ធផលក៏បង្ហាញពីប្រាក់ចំណេញរហូតដល់ ៦០ លានដុល្លារផងដែរ ៕