• 2017-08-22 04:29:01
  • ព័ត៌មាន

Z-900 ស៊េរី ០១៧ រចនា​​​យក​លំនាំ​តាមអក្សរ​ Z ប្លែក​ភ្នែក ​​តម្លៃ​ខ្ទង់​​ម៉ឺន​ដុល្លារ

  • 2017-08-22 04:29:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Kawasaki Z-900 ស៊េរី​ឆ្នាំ ២០១៧ ទើប​ចេញ​ក្ដៅៗ​កាល​ពី​ចុង​សប្ដាហ៌​មុន​បាន​មក​ដល់​ទីផ្សារ​ក្នុង​ស្រុក។ រូបរាង​របស់​ Z-900 គឺ​ការ​រចនា​​​យក​លំនាំ​តាមអក្សរ​ Z ប្លែក​ភ្នែក ជាពិសេស​​មាន​អក្សរ Z ស្ទើរ​គ្រប់​កន្លែង​ទាំ​ង​ស្ដុប​មុខ-ក្រោយ។

តាម​ប្រភ​ព​ភ្នាក់ងារ​​​លក់​របស់​ក្រុមហ៊ុន​ Kawasaki ក្នុង​ប្រទេស​កម្ពុជា​បាន​ឲ្យ​ដឹង​ថា Z-900 មាន​ពីរ​ម៉ូឌែល​ខុស​គ្នា ក្នុង​នោះ​មាន Z-900 (ធម្មតា)​តម្លៃ​​ប្រមាណ​ជា​ ១៤ ៧០០ ដុល្លារ និង Z-900(SE)​ តម្លៃ​​ប្រមាណ​ជា​ ១៥ ៨០០ ដុល្លារ​សម្រាប់តម្លៃ​ទីផ្សារក្នុង​ស្រុក​៕

លក្ខណៈ​សម្បត្តិ​ខ្លះៗ​របស់ Z-900(ធម្មតា)

  • បំពាក់​ម៉ាស៊ីន​បញ្ចុះ​កម្ដៅ​ដោយ​ទឹក​​មាន​ទំហំ​ ៩៤៨ សេ​សេ
  • អាច​បង្កើត​កម្លាំង​បាន​ ១២៥ សេះ និង​មាន​ចង្កឹះ​លេខ​ ៦ វគ្គ
  • ប្រព័ន្ធ​ហ្វ្រាំង​ទាំង​​ហ្រ្វាំង​​មុខ​ និង ហ្វ្រាំង​ក្រោយ​ជា​ប្រភេទ​ហ្វ្រាំង​ដុំ​ ដែល​មាន​ភ្ជាប់​ជា​មួយ​ហ្វ្រាំង​ ABS។
  • ​ទម្ងន់​ត្រឹម​ ២១០ គីឡូក្រាម​ប៉ុណ្ណោះស្រាល​ជាង​ Z800 ដែល​ជា​ស៊េរី​មុន ២០ គីឡូក្រាម។
  • ធុង​ផ្ទុក​ប្រេង​ឥន្ធនៈ​មាន​ទំហំ​ ១៧ លីត្រ ដោយ​ចាក់​មួយ​ពេញ​អាច​ជិះ​បាន​ចម្ងាយ​ប្រមាណ​ ២៤០ គ.ម
  • ប្រវែង​សរុប​​មាន​ ២០៧ ស.ម ទទឹង​សរុប​ ៨២,៥ ស.ម កម្ពស់​សរុប​ ១០៦,៥ ស.ម កម្ពស់​កែប​ ៧៩,៥ ស.ម និង កម្ពស់​ពី​ដី​មាន​ ១៣ ស.ម។
  • កុងទ័រ​​ថ្មី​​ប្រភេទ​កូន​កាត់​ឌីជីថល​លាយ​នឹង​ Analog ​អាច​បង្ហាញ​ទិន្នន័យ​ជា​ច្រើន​ដូច​ជា​​ល្បឿន, ចង្កឹះ​លេខ, ​កម្រិត​ប្រេង​ឥន្ធនៈ និង ចម្ងាយ​សរុប​។
  • ពណ៌៖ បៃតង​ចាស់លាយ​ខ្មៅ​។
Z-900(ធម្មតា) | រូបភាព​៖ cycleworld

ដោយ​ឡែក​ចំពោះ​លក្ខណៈ​សម្បត្តិ​របស់ Z-900 Special Editions មាន​​ការ​បន្ថែម​ចំណុច​មួយ​ចំនួន​​លើស​ពី Z-900 ធម្មតា​បន្តិច​ដូច​ជា​៖

  • មាន​ពណ៌​ខៀវ​លាយ​ស ឬ​ខ្មៅ
  • ចង្កៀង​មុខ-ក្រោយ​ខុស​ពី Z-900 តែ​មាន​អក្សរ Z ដូច​គ្នា
  • ប្រព័ន្ធ​ហ្វ្រាំង​ដូច​ទៅ​នឹង Z-900(ធម្មតា) ដែរ
  • កុង​ទ័រ​ប្រភេទ​កូន​កាត់​ឌីជីថល​លាយ​នឹង​ Analog
  • មាន​កែប​អង្គុយ​សម្រាប់​តែ​ម្នាក់​ប៉ុណ្ណោះ​
  • រង្វង់​គម្រប​ម៉ាស៊ីន​ប្លែក​ពី Z-900 ធម្មតា។

តោះ! មើល​បន្តិច​មើល ពេញ​ចិត្ត​មួយ​ណា​ដែរ?

Z-900(SE) | រូបភាព​៖ paultan

ចុច​អាន​អត្ថបទ៖

អត្ថបទ៖ រក្សា

មតិយោបល់