- 2017-06-06 07:56:56
- ព័ត៌មាន
កាន់តែឡូយ! Ducati Diavel ថ្លៃជាង ៣ ម៉ឺនដុល្លារ ច្នៃពណ៌យ៉ាងពិសេស
- 2017-06-06 07:56:56
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កាន់តែឡូយ! Ducati Diavel ថ្លៃជាង ៣ ម៉ឺនដុល្លារ ច្នៃពណ៌យ៉ាងពិសេស
ចន្លោះមិនឃើញ
Ducati បានសហការជាមួយអ្នកជំនាញច្នៃយានយន្ត Garage Italia Customs ក្នុងប្រទេសអ៊ីតាលី ដើម្បីចេញម៉ូដែល Diavel ដ៏ពិសេសរំលេចជាមួយពណ៌ទឹកសមុទ្រ លាយឡំនឹងក្បាច់រចនាយ៉ាងទាក់ទាញ។
ប្លែកតែរាងក្រៅ តែសមត្ថភាព គឺដូច Diavel ធម្មតា ដែលដំណើរការដោយម៉ាស៊ីន Testastretta L-Twin ស៊ីឡាំង ៤ Desmodromically កម្លាំង ១ ១៩៨ សេសេ ចំណុះ ១៧ លីត្រ ប្រើចង្កឹះលេខ ៦ វគ្គ ហើយមានទម្ងន់ប្រមាណ ២៣៤ គីឡូក្រាម។
រាងធំ តែតួខ្លួន និងផ្នែកនានាផលិតពីសារធាតុកាបូនសរសៃដែលជាប់ស្វិត និងមានទម្ងន់ស្រាល ហើយផលិតអមបច្ចេកវិទ្យាសម្រួលការបើកបរ ក៏ដូចជាផ្ដល់សុវត្ថិភាពជាមួយប្រព័ន្ធហ្រ្វាំងភ្លោះ និងអាចឲ្យម៉ូតូមិនគ្រលែង។
ងាយស្រួលសម្រាប់បើកបរផ្លូវឆ្ងាយ ព្រោះម៉ាស៊ីនមិនងាយក្ដៅ ដោយមានបច្ចេកវិទ្យាធុងបញ្ចុះកម្ដៅ ហើយបើគិតតាមទីផ្សារប្រទេសកម្ពុជា Ducati Diavel ធម្មតាមានតម្លៃ ៣៥ ៨៨០ ដុល្លារ៕
ចុចអានបន្ត ៖