• 2017-05-21 08:10:06
  • ព័ត៌មាន

Ducati​ ​1299 Superleggera​ ​ម៉ូតូ​រាង​កាច​ ​តម្លៃ​ជាង​ ​៩​ ​ម៉ឺន​ដុល្លារ

  • 2017-05-21 08:10:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជើង​ខ្លាំង​ជំនាញ​ផលិត​ម៉ូតូ​ប្រណាំង​ ​ដែល​មាន​តម្លៃ​ខ្ពស់​កប់​ពពក​មក​ពី​ប្រទេស​អ៊ីតាលី​ ​គឺ​ ​Ducati​ ​ទើប​បញ្ចេញ​ផលិតផល​ថ្មី​ជា​មួយ​ម៉ូដែល​ ​1299 Superleggera​ ​ដែល​មាន​រូបរាង​កាច​ ​និង​បច្ចេកវិទ្យា​ទំនើប។

តម្លៃ​ជាង​ ​៩​ ​ម៉ឺន​ដុល្លារ​ ​Ducati 1299 Superleggera​ ​ត្រូវ​គេ​អះអាង​ថា​ជា​ម៉ូតូ​ស៊ីឡាំង​ភ្លោះ​កម្លាំង​ខ្លាំង​ជាង​គេ​បំផុត​សម្រាប់​ពេល​បច្ចុប្បន្ន​ ​ហើយ​ម៉ូតូ​នេះ​មាន​ផលិត​តែ​ ​៥០០​ ​គ្រឿង​ប៉ុណ្ណោះ។

ម៉ាស៊ីន​ស៊ីឡាំង​ ​៨​ ​(ភ្លោះ​ ​៤)​ ​កម្លាំង​ ​១ ២៨៥​ ​សេះ​ ​សាក់​ស៊ី​ផលិត​ពី​សារធាតុ​កាបូន​សរសៃ​ប្រភេទ​ ​monocoque​ ​ដែល​សារធាតុ​ប្រភេទ​នេះ​ ​គឺ​តែង​មាន​ប្រើ​សម្រាប់​តួ​ខ្លួន​យន្តហោះ​ ​ហើយ​ធុង​សាំង​ចំណុះ​ ​១៧​ ​លីត្រ៕

ប្រភព៖ MotorCycleNews ប្រែ​សម្រួល៖ រដ្ឋ

មតិយោបល់