• 2017-05-12 10:36:32
  • ព័ត៌មាន

ត្រឹម​ ​១០​ ​វិនាទី​ ​Porsche 911 GT3​ ​២០១៨​ ​អាច​ស្ទុះ​ពី​ ​០​ ​ដល់​ ​២០០km/h

  • 2017-05-12 10:36:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វីដេអូ​បង្អួត​រាង​ ​សម្ញែង​កម្លាំង​ម៉ាស៊ីន​ដ៏​ទាក់ទាញ​របស់​ ​Porsche 911 GT3​ ​ម៉ូដែល​ឆ្នាំ​ ​២០១៨​ ​ត្រូវ​គេ​ចែកចាយ​ពេញ​បណ្ដាញ​អ៊ីនធឺណិត​ ​ខណៈ​រថយន្ត​នេះ​អាច​មាន​សន្ទុះ​ពី​ ​០​ ​ដល់​ ​២០០​ ​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​ដោយ​ចំណាយ​ពេល​ត្រឹម​ ​១០​ ​វិនាទី។

Porsche 911 GT3​ ​ម៉ូដែល​ឆ្នាំ​ ​២០១៨​ ​ប្រើប្រាស់​ប្រអប់​លេខ​ស្វ័យប្រវត្ត​ប្រភេទ​ ​PDK​ ​៦​ ​វគ្គ​ ​ម៉ាស៊ីន​ប្រភេទ​ត្រង់​ចំនួន​ ​៦​ ​(flat-six)​ ​ចំណុះ​ ​៤,០​ ​លីត្រ​ ​ហើយ​មាន​ល្បឿន​អតិបរមា​ ​៣២០​ ​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង។

ចង់​ដឹង​ពេល​បើកបរ​ ​Porsche 911 GT3​ ​ម៉ូដែល​ឆ្នាំ​ ​២០១៨​ ​ទាក់ទាញ​យ៉ាង​ណា​ ​តោះ​ទស្សនា​ទាំង​អស់​គ្នា​ ​៖

ប្រភព៖ carscoops ប្រែ​សម្រួល៖ រដ្ឋ

មតិយោបល់