
- 2017-04-01 07:36:36
- ផលិតផលថ្មី
ហ្គេមល្បី Gangstar កូនកាត់ GTA ចេញហើយ លេងបានទាំង Android និង iOS ហ្វ្រីៗ
- 2017-04-01 07:36:36
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ហ្គេមល្បី Gangstar កូនកាត់ GTA ចេញហើយ លេងបានទាំង Android និង iOS ហ្វ្រីៗ
ចន្លោះមិនឃើញ
Gameloft ដែលជាក្រុមហ៊ុនផលិតហ្គេមល្បីៗទាំងកុំព្យូទ័រ និងទូរសព្ទ បានបញ្ចេញសមិទ្ធផលថ្មីមួយទៀត ដែលធ្វើឲ្យប្រិយមិត្ត និងក្រុមការងារពេញចិត្តខ្លាំងណាស់ ព្រោះហ្គេមល្បី Gangstar New Orleans អាចលេងឥតគិតថ្លៃទាំង Android និង iOS។
ហ្គេមល្បី Gangstar New Orleans មួយនេះ បានដាក់ឲ្យដោនឡូតលើ Store ឥតគិតថ្លៃទូទាំងពិភពលោក មិនប្រកាន់ប្រទេសនោះទេ ប៉ុន្តែនៅពេលនេះ អាចមិនទាន់ Support ជាមួយទូរសព្ទស៊េរីចាស់មួយចំនួនដូចជា Android ចាប់ពីជំនាន់ 6 ចុះ និង iOS 10 ចុះ។
Gameloft បានព្យាយាមយ៉ាងខ្លាំងក្នុងការនាំយកបទពិសោធន៍ដ៏ជក់ចិត្តដល់អ្នកលេងហ្គេមដែលនិយមលេងជាមួយទូរសព្ទរបស់ខ្លួន ក៏ដូចជាបញ្ចេញសមិទ្ធផលថ្មីមួយទៀតដែលប្រិយមិត្តកំពុងចង់បានជាយូរហើយ។