- 2017-01-23 03:39:47
- ព័ត៌មាន
Nokia បង្ហាញសាច់ដុំចាប់យក Android វិលចូលទីផ្សារកម្ពុជា
- 2017-01-23 03:39:47
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Nokia បង្ហាញសាច់ដុំចាប់យក Android វិលចូលទីផ្សារកម្ពុជា
ចន្លោះមិនឃើញ
Nokia បានបោះជំហានចូលទីផ្សារស្មាតហ្វូនជាថ្មី ហើយអះអាងមិនខ្លាចរឿងការប្រជែង។ ខាងតំណាង Nokia ជឿជាក់ថាការត្រឡប់មកវិញនេះ នឹងទទួលការគាំទ្រយ៉ាងច្រើនពីសំណាក់ពលរដ្ឋកម្ពុជា។
លោក សុផេងអ្នកគ្រប់គ្រងមួយរូបនៅ Nokia បានអះអាង បុគ្គលិក Nokia រួចទាំងរូបលោក ដែលពីមុនប្តូរទៅ Microsoft ពេលនេះបានប្តូរមក Nokia វិញទាំងអស់។ ដូច្នេះចាប់ពីពេលនេះទៅ Nokia នៅកម្ពុជានឹងទទួលខុសត្រូវលើរាល់សេវាកម្មនិងផលិតផលម៉ាក Nokia ដែលចរាចរណ៍លើទីផ្សារ។
អ្នកគ្រប់គ្រងរូបនេះថារាល់ស្នាតហ្វូន Nokia បច្ចុប្បន្នដែលផលិតដោយក្រុមហ៊ុន HMD នៅហ្វាំងឡង់ សុទ្ធតែបំពាក់ដោយប្រព័ន្ធប្រតិបត្តិការ Android មិនមែន Windows Phone របស់ Microsoft ដូចពីមុនឡើយ។
លោក សុផេង ជឿជាក់ថា ម៉ាកសញ្ញា Nokia នៅតែទទួលការគាំទ្រនិងចាប់អារម្មណ៍មិនថានៅកម្ពុជា តែទូទាំងពិភពលោក ទោះបីជាស្មាតហ្វូនម៉ាកនេះ ធ្លាប់បរាជ័យពេលជ្រើសយកប្រព័ន្ធប្រតិបត្តិការ Windows Phone និងបានអវត្តមានលើទីផ្សារប៉ុន្មានឆ្នាំក្តី។ ការត្រឡប់មកវិញរបស់ Nokia ដោយជ្រើសយក Android ជាប្រព័ន្ធប្រតិបត្តិការពេញនិយម នឹងផ្ដល់សញ្ញាវិជ្ជមានដល់ក្រុមហ៊ុន។
លោក ថា ជាក់ស្ដែង Nokia 6 ដែលបានដាក់ចរាចរណ៍លើទីផ្សារចិនកាលពីថ្មីៗនេះ ទទួលការគាំទ្រយ៉ាងគំហុក រហូតលក់ដាច់អស់ពីស្តុកត្រឹមរយៈពេល១នាទី។ មួយវិញទៀតស្មាតហ្វូនដែលដំណើរការដោយ Android នេះ ធ្លាប់ទទួលការកុម្ម៉ង់ទិញរហូតដល់ ១លានគ្រឿងមុនថ្ងៃដាក់លក់ផ្លូវការនៅចិន។ ដូច្នេះនេះជាសញ្ញាវិជ្ជមានសម្រាប់ស្មាតហ្វូន Nokia ពេលវាយលុកទីផ្សារកម្ពុជា។
បច្ចុប្បន្ន អ្នកគ្រប់គ្រងរូបនេះបានផ្ញើលិខិតទៅកាន់ក្រុមហ៊ុន HMD នៅហ្វាំងឡង់រួចរាល់ ក្នុងការស្នើនាំយកផលិតផលម៉ាក Nokia រួមទាំង Nokia 6 ចូលទីផ្សារកម្ពុជា ដោយបច្ចុប្បន្ន HMD កំពុងត្រួតពិនិត្យលើការស្នើសុំនោះ៕
យល់យ៉ាងណាដែរ ចំពោះការត្រឡប់មកវិញរបស់ Nokia? អ្នកណាខ្លះកំពុងរង់ចាំប្រើផលិតផលម៉ាក Nokia?