Nokia 130 ស៊ីមពីរសម្រាប់មនុស្សរាប់លាននាក់អមនឹង ស្មាតហ្វូន តម្លៃត្រឹម $ 26.5 នៅកម្ពុជា
Nokia 130 ដែលជាសមាជិកថ្មីមួយទៀតនៃទូរសព្ទបែបមូលដ្ឋានរបស់ Microsoft Devices Group បានត្រូវដាក់លក់នៅក្នុងប្រទេសកម្ពុជាហើយ។ Nokia 130សក្ដិសមបំផុតសម្រាប់អតិថិជន ដែលចាប់ផ្តើមប្រើប្រាស់ទូរសព្ទបែបមូលដ្ឋានលើកដំបូង ឬអតិថិជនដែលត្រូវការទូរសព្ទបម្រុង ដើម្បីប្រើអមនឹងស្មាតហ្វូនរបស់ខ្លួន។ ទូរសព្ទខាងលើនេះអាចបើកមើលវីដេអូ ចាក់បទចម្រៀងបានជាប់រហូតដល់ 46 ម៉ោង មានភ្លើងពិល វិទ្យុអេហ្វអឹម ហើយថែមទាំងមានប្រដាប់សាកថ្ម USB ទៀតផង ដោយផ្តល់ជូនក្នុងតម្លៃលក់រាយប្រមាណ $ 26.5 ប៉ុណ្ណោះ។