- 2017-01-20 08:46:36
- ព័ត៌មាន
តំណាង Nokia នៅកម្ពុជាកំពុងដាក់ស្នើនាំ Nokia 6 ចូលទីផ្សារ
- 2017-01-20 08:46:36
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តំណាង Nokia នៅកម្ពុជាកំពុងដាក់ស្នើនាំ Nokia 6 ចូលទីផ្សារ
ចន្លោះមិនឃើញ
ភ្នាក់ងារ Nokia នៅកម្ពុជាកំពុងស្នើទៅខាងក្រុមហ៊ុន HMD នាំចូល Nokia 6 ចូលទីផ្សារ ខណៈអ្នកប្រើប្រាស់មួយចំនួនក្នុងស្រុក ទន្ទឹងរង់ចាំទិញប្រើយ៉ាងអន្ទះសា។
អ្នកគ្រប់គ្រងមួយរូបនៅ Nokia ក្នុងប្រទេសកម្ពុជា បញ្ជាក់ថា ខាងលោកបានធ្វើលិខិតស្នើទៅក្រុមហ៊ុន HMD រួចរាល់ហើយ ដើម្បីនាំចូល Nokia 6 ប្រើប្រព័ន្ធប្រតិបត្តិការ Android ក៏ដូចជាស្មាតហ្វូនយីហោ Nokia ផ្សេងទៀតដាក់លក់លើទីផ្សារ។ បច្ចុប្បន្នខាងលោកកំពុងរង់ចាំការអនុញ្ញាតពីខាងក្រុមហ៊ុន HMD នៅហ្វាំងឡង់។
យ៉ាងណា អ្នកគ្រប់គ្រងរូបនេះនៅមិនទាន់ហ៊ានបញ្ជាក់កាលបរិច្ឆេទច្បាស់លាស់ថា តើ Nokia 6 នឹងមកដល់នៅពេលណានោះទេ។ យ៉ាងយូរប្រហែល ២ សប្ដាហ៍ក្រោយពេលទទួលការអនុញ្ញាតពីខាងក្រុមហ៊ុននៅហ្វាំងឡង់ នោះ Nokia 6 នឹងមកដល់ទីផ្សារកម្ពុជា។
លោកជឿថាពេល Nokia 6 មានវត្តមានលើទីផ្សារកម្ពុជា ច្បាស់ជាទទួលការគាំទ្រខ្លាំងមិនខាន ដោយសារអ្នកប្រើប្រាស់នៅតែមានទំនុកចិត្តលើផលិតផលម៉ាកនេះ។
Nokia 6 បានដាក់លក់លើទីផ្សារចិនផ្លូវការកាលពីម្សិលមិញ ក្នុងតម្លៃ ២៥០ ដុល្លារ ដោយតែមួយនាទី លក់អស់រលីងពីស្តុក។ កន្លងទៅថ្មីនេះ Nokia 6 ក៏ធ្លាប់ទទួលការកុម្ម៉ង់ទិញរហូតប្រមាណ ១លានគ្រឿងឯណោះ៕