• 2017-01-03 04:35:48
  • ព័ត៌មាន

ម៉ូតូតូច ៣ ម៉ូឌែលទើបចេញក្ដៅៗឆ្នាំ ២០១៧ នេះ!

  • 2017-01-03 04:35:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ម៉ូតូស្ទាវស៊េរីឆ្នាំ ២០១៧ ដូចជា Suzuki Nex, Honda Zoomer X, Kawasaki Z125 Pro KRT បានចេញលក់លើទីផ្សារក្នុង​ស្រុកកាលពីពេលថ្មី ជាមួយតម្លៃជាង ២ 000 ដុល្លារ។

Kawasaki Z125 Pro KRT ទើប​តែ​សម្ពោធ​លក់​កាល​ពីអាទិត្យ​មុន​នេះ​។ ​​​វា​បាន​រចនា​ជាមួយ​តែម​ថ្មី ពណ៌​ភ្លឺ​ជាង​មុន បូម​មុខ​ផ្កាប់​ដូច​ម៉ូតូ​ប្រណាំង​ធំៗ ឯ​បូម​ក្រោយ​ប្ដូរ​មក​ចំហៀង​។ Z125 Pro KRT(Special Edition) ដាក់​លក់​ក្នុង​តម្លៃ ២ ៩៥០ ដុល្លារ​ និង​តម្លៃ ២ ៨០០ដុល្លារ​ ចំពោះ​ប្រភេទ​ Z125 Pro ធម្មតា។

​ចំណែក Honda និង Suzuki ក៏​ទើប​ចេញ​​ម៉ូតូប្រភេទតូច (Mini) សម្រាប់ឆ្នាំ ២០១៧។ Suzuki Nex 2017 តម្លៃប្រហែល ១ ៥៣០ដុល្លារ និង Honda Zoomer X តម្លៃប្រហែល ២ ១០០ ដុល្លារ៕​

Suzuki Nex តម្លៃ ១ ៥៣០ដុល្លារ
Honda Zoomer X តម្លៃ ២ ១០០ ដុល្លារ

អត្ថបទ៖ រក្សា

មតិយោបល់