• 2016-12-25 23:30:00
  • ព័ត៌មាន

Kawasaki Z125 Pro ស៊េរី ០១៧ តូច​មែន តែ​​បច្ចេកវិទ្យា​​​​ម៉ូតូ​ធំ​សុំ​ខ្មាស់

  • 2016-12-25 23:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ម៉ូតូ​ប្រភេទ​តូច Z125 Pro ស៊េរី​ថ្មី​របស់​ក្រុមហ៊ុន Kawasaki បាន​បង្ហាញ​ខ្លួន​លើ​ទីផ្សារ​ហើយ ​ដែល​មាន​សមត្ថភាព​និងបំពាក់​បច្ចេកវិទ្យាមិន​ចាញ់​ម៉ូតូ​កម្លាំង​ម៉ាស៊ីន​ធំ​ៗ​។

Z125 Pro ស៊េរី ២០១៧

ម៉ូតូ​តូច Kawasaki Z125 Pro ស៊េរី​ឆ្នាំ ២០១៧ បាន​ផ្លាស់​ប្ដូរ​ចំណុច​មួយ​ចំនួន​ដូចជា តែម​រចនា​បែប​ថ្មី ពណ៌​ភ្លឺ​ជាង​មុន បូម​មុខ​ផ្កាប់​ដូច​ម៉ូតូ​ប្រណាំង​ធំៗ ឯ​បូម​ក្រោយ​ប្ដូរ​មក​ចំហៀង​វិញ ជៀស​វាង​ការ​កាត់ កែ ឬ​លេង​ថែម​ខុស​លក្ខណៈ​បច្ចេកទេស។

ម៉ូតូ​នេះ​​​បំពាក់​សេនស័រ​ចំនួន ១៣ កន្លែង​ដូចជា សេនស័រ​សំបុក​អ៊ែរ សេនស័រ​មូម​សាំង ការពារ​មិន​ឲ្យ​សាំង​អស់​ពី​ធុង​ពេក អុកសុីសែន​សេនស័រ ​កាត់​បន្ថយ​ការ​សុី​សាំង ដោយ​ចរ​ក្នុង​រយៈ​ចម្ងាយ ៦៧ គីឡូមែត្រ​សុី​អស់​តែ ១ លីត្រ​ប៉ុណ្ណោះ សេនស័រ​ពន្លត់​ម៉ាសុីន​ស្វ័យប្រវត្តិ ការពារ​ពេល​ម៉ូតូ​ដួល​អាច​ផ្ដាច់​​ហ្គ្រែ​រលត់​ដោយ​ខ្លួន​ឯង និង​សេនស័រ​កម្ដៅ ការពារ​មិន​ឲ្យ​ម៉ាសុីន​ក្ដៅ​ខ្លាំង​ពេល​ជិះ​ឆ្ងាយ​ជា​ដើម។

Mr.Mike ដែល​ជា​មន្រ្តីផ្នែក​គ្រប់គ្រងប្រចាំ​នៅ Kawasaki Cambodia បាន​ឲ្យ​ដឹង​ថា ម៉ូតូ​ប្រភេទ​តូច​ស៊េរី​ឆ្នាំ ២០១៧ នេះ​ទើប​តែ​មក​ដល់​នា​ពេល​ថ្មីៗ​នេះ ដោយ​ដាក់​លក់​ក្នុង​តម្លៃ ២ ៩៥០ ដុល្លារ​ចំពោះ Z125 Pro KRT Special Edition និង​តម្លៃ ២ ៨០០ដុល្លារ​ចំពោះ Z125 Pro ធម្មតា។

លក្ខណៈ​បច្ចេកទេស​របស់ Kawasaki Z125 Pro៖

  • ប្រភេទ​ម៉ាស៊ីន៖ SOHC 2 Valve, Air Cooled engine
  • ទំហំ​ម៉ាស៊ីន៖ ១២៥សេសេ
  • ប្រព័ន្ធ​សាំង៖ ប៊ិច
  • ចង្កឹះ​លេខ៖ ៤វគ្គ (ចង្កឹះ​លេខ​អូតូ​សម្រាប់​ម៉ូដែល Z125)
  • ទម្ងន់៖ ១០១គីឡូក្រាម
  • ចំណុះ​ធុង​ប្រេង៖ ៧,៤លីត្រ
  • ហ្វ្រាំង​មុខ៖ ហ្វ្រាំង​បូម ទំហំ ២០០ម.ម
  • ហ្វ្រាំង​ក្រោយ៖ ហ្វ្រាំង​បូម ទំហំ ១៨៤ម.ម @ ស្តុប​ក្រោយ​ប្រភេទ LED
  • ពណ៌៖ បៃតង​លាយ​ខ្មៅ (Special Editions) ពណ៍​ទឹកក្រូច និង​ពណ៌​ប្រផេះ៕
Z125 Pro តម្លៃ ២ ៨០០ដុល្លារ​
Z125 Pro KRT Special Edition តម្លៃ ២ ៩៥០ ដុល្លារ​

អត្ថបទ៖ រក្សា

មតិយោបល់