- 2016-12-01 02:41:56
- ព័ត៌មាន
សោមវ៉ាន់ដា៖ "ខ្ញុំចង់ឃើញយុវវ័យខ្មែរឈ្នះមេដាយ ICT Award ដើម្បីមុខមាត់ជាតិនៅឆ្នាំក្រោយ"
- 2016-12-01 02:41:56
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សោមវ៉ាន់ដា៖ "ខ្ញុំចង់ឃើញយុវវ័យខ្មែរឈ្នះមេដាយ ICT Award ដើម្បីមុខមាត់ជាតិនៅឆ្នាំក្រោយ"
ចន្លោះមិនឃើញ
"ខ្ញុំចង់ឃើញយុវវ័យខ្មែរឈ្នះមេដាយ ICT Award ដើម្បីមុខមាត់ជាតិនៅឆ្នាំក្រោយ" ជាសារខ្លីរបស់នាយកប្រតិបត្តិ AI Solution Co,.Ltd ក្នុងគោលបំណងលើកទឹកចិត្តឲ្យយុវវ័យចាប់អារម្មណ៍លើវិស័យបច្ចេកវិទ្យា ព្រមទាំងដុះខាត់សមត្ថភាពដើម្បីចូលរួមប្រកួតប្រជែងដណ្ដើមពានរង្វាន់អាស៊ាន ICT Award ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៅឆ្នាំ ២០១៧។
លោក គង់ សោមវ៉ាន់ដា រួមនឹងក្រុមការងារតោះហ្វាន់ដែលជាក្រុមតំណាងមួយពីប្រទេសកម្ពុជាបានទទួលមេដាយប្រាក់លើវិញ្ញាសាទំនួលខុសត្រូវសង្គមទៅ កម្មវិធី Asean ICT Award ២០១៦ ពីប្រទេសប្រ៊ុយណេកាលពីពេលថ្មីៗ បានប្រាប់ឲ្យ Sabay ដឹងថា "ខ្ញុំពិតជាសប្បាយចិត្តដែលពួកយើងទទួលបានមេដាយប្រាក់ក្នុងការប្រកួតនេះ។ វាជាមោទនភាពរបស់ខ្ញុំ ហើយក៏ជាមោទនភាពជាតិយើងទាំងអស់គ្នា"។
លោកកបន្តថា នៅឆ្នាំក្រោយកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតនេះ។ លោកចង់ឃើញយុវវ័យខ្មែរចូលរួមប្រកួតឲ្យបានច្រើនជាងនេះ ព្រមទាំងមានសមត្ថភាពដណ្ដើមយកមេដាយមាស ដើម្បីកិត្តិយសប្រទេសជាតិទាំងមូល។
ក្រុមកម្ពុជាបានទៅចូលរួមការប្រកួតប្រជែងពានរង្វាន់ Asean ICT Award 2016 នៅប្រទេសប្រុយណេ។ ជាលទ្ធផលក្រុមតំណាងកម្ពុជាពីរក្រុមទទួលបានមេដាយប្រាក់និងសំរិទ្ធ៕