- 2016-11-29 02:01:26
- ព័ត៌មាន
កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ ពានរង្វាន់ ASEAN ICT AWARD ឆ្នាំ ២០១៧
- 2016-11-29 02:01:26
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ ពានរង្វាន់ ASEAN ICT AWARD ឆ្នាំ ២០១៧
ចន្លោះមិនឃើញ
ពានរង្វាន់បច្ចេកវិទ្យាប្រចាំតំបន់អាស៊ីអាគ្នេយ៍ ASEAN ICT AWARD នឹងរៀបចំធ្វើឡើងនៅក្នុងប្រទេសកម្ពុជានៅឆ្នាំក្រោយ។ នេះបើតាមការឲ្យដឹងពីក្រុមតំណាងប្រទេសខ្មែរដែលទៅទទួលមេដាយនៅប្រទេសប្រ៊ុយណេកាលពីសប្តាហ៍មុន។
លោក គង់ សោមវ៉ាន់ដា នាយកប្រតិបត្តិ AI Solution Co,.Ltd ដែលជាសហស្ថាបនិកគម្រោងតោះហ្វាន់និងជាក្រុមតំណាងមួយពីប្រទេសកម្ពុជាដែលទទួលមេដាយនៅអាស៊ាន ICT Award ២០១៦ បានប្រាប់ឲ្យដឹង ឆ្នាំក្រោយកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតពានរង្វាន់ Asean ICT Award។
ការទទួលសិទ្ធិរៀបចំព្រឹត្តិការណ៍ដ៏សំខាន់នេះ ជាកិត្តិយសមួយហើយលោកចង់ឃើញពលរដ្ឋកម្ពុជាបង្កើតស្នាដៃចូលរួមប្រកួតប្រជែងឲ្យបានច្រើន ដើម្បីជាមុខមាត់ជាតិ។
ការប្រកួតប្រជែង Asean ICT Award ២០០៦ គម្រោង Tos Fund ដែលជាក្រុមមួយតំណាងពីប្រទេសកម្ពុជាទទួលបានមេដាយប្រាក់ លើវិញ្ញាសាទំនួលខុសត្រូវក្នុងសង្គម។
ពានរង្វាន់វិស័យ ICT អាស៊ាន (AICTA) គឺជាគម្រោងដែលបានអនុម័តដោយរដ្ឋមន្រ្តីទូរគមនាគមន៍អាស៊ាន។ គម្រោងនេះលើកកម្ពស់ការច្នៃប្រឌិតនិងការសហការគ្នាក្នុងចំណោមរដ្ឋាភិបាល, អាជីវកម្ម, ប្រជាពលរដ្ឋនិងស្ថាប័នផ្សេងទៀត ផ្ដល់ឱកាសអាជីវកម្មនិងការលើកកម្ពស់ទំនាក់ទំនងពាណិជ្ជកម្មលើកកម្លាំងវិស័យ ICT នៅក្នុងតំបន់អាស៊ាន៕