- 2016-11-28 08:42:52
- ព័ត៌មាន
TosFund និង CamboTicket ដណ្ដើមបានមេដាយប្រាក់និងសំរឹទ្ធ Asean ICT Award ២០១៦
- 2016-11-28 08:42:52
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
TosFund និង CamboTicket ដណ្ដើមបានមេដាយប្រាក់និងសំរឹទ្ធ Asean ICT Award ២០១៦
ចន្លោះមិនឃើញ
ក្រុមតំណាងប្រទេសកម្ពុជាដែលបានចូលរួមប្រកួតវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់អាស៊ាន ICT Award ឆ្នាំ ២០១៦ ដណ្ដើមបានមេដាយប្រាក់ និងសំរឹទ្ធិលើវិញ្ញាសាពីរផ្សេងគ្នាពោលគឺ ពានរង្វាន់មេដាយប្រាក់ផ្នែកទំនួលខុសត្រូវសង្គមបានទៅលើក្រុមការងារ TosFund ចំណែកឯពានរង្វាន់មេដាយសំរឹទ្ធផ្នែកគម្រោង StartUp បានទៅលើកម្មវិធីកក់សំបុត្រឡានតាមអនឡាញ CamboTicket ដែលធ្វើនៅប្រទេសប្រ៊ុយណេកាលពីយប់ថ្ងៃសុក្រសប្ដាហ៍មុន។
ក្រុមការងារតោះហ្វាន់ ដែលមានលោក ផាន់ វុទ្ធី ជាសហស្ថាបនិក និងនាយកប្រតិបត្តិអង្គការ Action IEC លោក ឌឹម ប៊ុនធឿន ជាសហស្ថាបនិកលើគម្រោងតោះFund លោកគង់ សោមវ៉ាន់ដា សហស្ថាបនិកតោះ Fund និងជា CEO AI Solution Co., Ltd លោក អែល អាតនិងក្រុមការងារ CamboTicket ដែលបានទៅចូលរួមប្រកួតវគ្គផ្ដាច់ព្រ័ត្រនេះបានសម្ដែងអារម្មណ៍រីករាយយ៉ាងខ្លាំង ព្រោះក្នុងចំណោមប្រទេសដែលបានចូលរួមជាង ១០ ប្រទេសកម្ពុជាទទួលបានពានរង្វាន់ ទោះបីជាឈ្នះត្រឹមមេដាយប្រាក់ក៏ដោយ។
អាស៊ាន ICT Award ជាកម្មវិធីថ្នាក់អាស៊ានដែលបានបើកឱ្យដាក់ពាក្យ ចាប់ពី ១៤ មីនានឹងបិទវិញ ១៧ ខែមិថុនា ២០១៦ កាត់សេចក្ដីដំណាក់ដំបូងតាមអ៊ីនធឺណិត ចាប់ពីថ្ងៃទី ៤ដល់ ១៧ កក្កដា ២០១៦ ហើយកាត់សេចក្ដីក្នុងខែសីហានៅប្រទេស មីយ៉ាន់ម៉ានិងបន្តដល់វគ្គផ្ដាច់ព្រ័ត្រនៅប្រទេសប្រ៊ុយណេកាលពីថ្ងៃទី ២៦ ខែវិច្ឆិកាម្សិលមិញ មានបេក្ខជនជាច្រើន ដែលបានដាក់ពាក្យចូលរួមប្រកួតប្រជែងនៅក្នុងវិញ្ញាសា 6 ប្រភេទខុសគ្នាមានដូចជា: ១. វិស័យសាធារណៈ ២. វិស័យឯកជន, ៣. ទំនួលខុសត្រូវសង្គមរបស់ក្រុមហ៊ុន, ៤. មាតិកាឌីជីថល, ៥. បង្កើតក្រុមហ៊ុន ៦. ស្រាវជ្រាវនិងអភិវឌ្ឍន៍ គំនិតអាជីវកម្មគឺរាប់ចាប់ពីការផ្ដល់សេវា ការអប់រំ, ការកម្សាន្ត, សុខភាព, ទូរគមនាគមន៍, ត្រួតពិនិត្យចរាចរណ៍ និងកម្មវិធីអាជីវកម្ម៕