• 2016-11-23 07:00:41
  • ព័ត៌មាន

Ducati ចេញ​ម៉ូតូ​ម៉ាស៊ីន​ខ្លាំង​ជាងគេ​បំផុត​ក្នុង​ប្រវត្តសាស្រ្ត

  • 2016-11-23 07:00:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Ducati ទើបបញ្ចេញម៉ូតូម៉ូដែល 1299 Superleggera ឆ្នាំ ២០១៧ ដែលមានរូបរាងដ៏ទាក់ទាញ កម្លាំងខ្លាំង និងបច្ចេកវិទ្យាទំនើបៗ។

1299 Superleggera ត្រូវ Ducati អះអាងថា ជាម៉ូតូដែលមានកម្លាំងខ្លាំង និង​ទំនើប​ជាងគេ​បំផុត​ក្នុង​ចំណោម​ផលិតផលរបស់ខ្លួន ខណៈម៉ូតូនេះប្រើម៉ាស៊ីនប្រភេទ Superquadro កម្លាំង ១២៨៥cc ឬ​២១៥ សេះ ដែលលើសម៉ូដែល 1299 Panigale ដល់ទៅ ១០ ដង។

ជាមួយតួខ្លួនផលិតពីសារធាតុកាបូនសរសៃ និងអាលុយមីញ៉ូម 1299 Superleggera មានទម្ងន់សរុបត្រឹម ១៦៧ គីឡូក្រាម។ ចំណុចពិសេសនៃម៉ូដែលនេះគឺមានបំពាក់បច្ចេកវិទ្យា DSC, EBC និងABS ដែល​ជា​ប្រព័ន្ធ​រក្សា​លំនឹង អបហ្វ្រាំងដោយម៉ាស៊ីនពេលបើកបរចុះចំណោទ និងចាប់ហ្វ្រាំងមិនវេរម៉ូតូ៕

ចុចអាន ៖

ប្រភព៖ Cycleworld ប្រែ​សម្រួល៖ រដ្ឋ

មតិយោបល់