• 2016-11-01 15:00:26
  • ព័ត៌មាន

iPhone 7 នឹង​ដាក់​លក់​​តាម​ក្រុមហ៊ុន​នាំ​ចូល​ក្នុង​ស្រុក ថ្ងៃ​សុក្រ​សប្ដាហ៍​នេះ

  • 2016-11-01 15:00:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

iPhone 7 និង iPhone 7 Plus នឹង​បង្ហាញ​វត្តមាន​នៅ​តាម​ក្រុមហ៊ុន​នាំ​ចូល​ផ្លូវ​ការ​ នៅ​អំឡុង​ថ្ងៃ​សុក្រ​សប្ដាហ៍​នេះ បន្ទាប់ពី​ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស​ Apple ​​បាន​ប្រកាស​ដាក់លក់​កំពូល​ស្មាតហ្វូននេះ​​តាំងពី​ដើម​ខែតុលា​កន្លង​មក។

 

 

តំណាង​ក្រុម​ហ៊ុននាំ​ចូល​ iPhone ផ្លូវ​ការ​មួយរូប បាន​ឲ្យ Sabay ដឹង​ថា លោក​នៅ​មិន​ទាន់​ច្បាស់​ពី​ពេល​វេលា​នៃ​ការ​មក​ដល់​របស់ iPhone ជំនាន់​ថ្មី​នេះ​ទេ តែ​ប្រហែល​ជា​យ៉ាង​យូរ​ត្រឹម​ថ្ងៃ​សុក្រ ដោយ​ឡែក​តម្លៃ iPhone 7 ​ប្រហែល ៧៦៩, ៨៦៩ និង ៩៩៩ ដុល្លារ។ សម្រាប់ iPhone 7 Plus តម្លៃ​ប្រហែល ៨៩៩, ១ ០៤០ និង ១ ១៤០ ដុល្លារ។

 

បើ​ក្រឡេក​មើល​តម្លៃ iPhone 7/7 Plus នៅ​តាម​បណ្ដា​ហាង​នានា​សប្ដាហ៍​នេះ ​តម្លៃ iPhone 7 នៅសល់​ប្រហែល ៧៦០, ៨៦០ និង ៩៥០ ដុល្លារ ធៀប​នឹង​តម្លៃ​ពី​មុន ៧៨០, ៨៨០ និង ១ ០០០ ដុល្លារ។ សម្រាប់ iPhone 7 Plus តម្លៃ​បច្ចុប្បន្ន ៩៧០, ១ ១០០ និង ១ ១៦០ ដុល្លារ ធៀប​នឹង​តម្លៃ​មុន ១ ០២០, ១ ១២០ និង ១ ២៥០ ដុល្លារ៕

 

 

 

iPhone 7 Plus Rose Gold

 

 

អត្ថបទ៖ រក្សា

មតិយោបល់