• 2016-10-31 16:31:11
  • ព័ត៌មាន

អ្នក​មិន​ប្រើ​ ​iPhone​ ​iOS​ ​10.1​ ​ប្រឈម​ការ​លួច​ទិន្នន័យ

  • 2016-10-31 16:31:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សម្ព័ន្ធ​ ​Hacker​ ​អន្តរជាតិ ​ទើប​បង្កើត​ទម្រង់​វាយ​លុក​ថ្មី​ ​ដែល​បង្កប់​ ​Malware​ ​ក្នុង​ទិន្នន័យ​ប្រភេទ​ ​JPEG, PDF និង​ ​Font​ ​សម្រាប់​វាយលុក​លើ​ ​vulnerabilities​ ​របស់​ ​iPhone, iPad, iPod​ ​Touch​ ​និង​ ​iWatch​ ​ដែល​ប្រើ​ ​iOS​ ​ជំនាន់​មុន​ៗ។

 

 

ការ​វាយ​លុក​នោះ​ ​Hacker​ ​អាច​គ្រប់​គ្រង​ ​និង​យក​ទិន្នន័យ​ទាំង​ស្រុង​ពី​ឧបករណ៍​ដែល​រង​ការ​វាយ​ប្រហារ។ ប៉ុន្តែ​បញ្ហា​នេះ​មាន​ដំណោះ​ស្រាយ​ដោយ​​​ប្រិយមិត្ត​គ្រាន់​តែ​ប្រើ​ ​iOS​ ​10.1​ ​សម្រាប់​ ​iPhone, iPad, iPod Touch និង watchOS 3.1​ ​សម្រាប់​ ​iWatch​ ​ខណៈ​ ​Apple​ ​ប្រកាស​ថា​បាន​កែ​នូវ​ចន្លោះ​ប្រហោង​ផ្នែក​សុវត្ថិភាព​ប្រមាណ​ ​14​ ​ចំណុច។

 

ជាមួយ​គ្នា​នោះ Apple​ ​ក៏​ណែនាំ​ឲ្យ​អ្នក​ប្រើ​ ​Mac​ ​ប្រើ​ ​macOS Sierra (10.12.1)​ ​ព្រោះ​វា​មាន​ប្រព័ន្ធ​សុវត្ថិភាព​ខ្លាំង​ជាង​ ​X El Capitan​ ​ដើម្បី​ប្រាកដ​ពី​កម្រិត​សុវត្ថិភាព៕

 

អាន​បន្ត​ ​៖​ គួរ​ទិញ​ទូរសព្ទ​ពី​ក្រុមហ៊ុន ឬ​ហាង?

 

ប្រែ​សម្រួល​ ​៖​ ​រដ្ឋ​ ប្រភព​ ​៖​ ​hackernews

មតិយោបល់