• 2016-10-16 20:08:08
  • ព័ត៌មាន

Suzuki VIVA ស៊េរី ០១៧ បំពាក់​បច្ចេកវិទ្យា​ការពារ​ចោរកម្ម

  • 2016-10-16 20:08:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Suzuki VIVA ស៊េរី ០១៧ ទើប​ប្រកាស​កាល​ពី​ថ្ងៃ​សុក្រ​កន្លង​ទៅ បំពាក់​ដោយ​បច្ចេកវិទ្យា​ទំនើប អាច​ការពារ​ពី​ចោរកម្ម ដោយ​តម្លៃ​លក់​ប្រហែល ១ ៥០០ ដុល្លារ។

 

 

រូបរាង VIVA ស៊េរី​ថ្មី​នេះ បាន​ផ្លាស់​ប្តូរ​ច្រើន​គួរសម។ ផ្នែក​ខាង​មុខ បំពាក់​ដោយ​ភ្លើង​ស៊ីញ៉ូ​ពីរ​សងខាង​នៅ​ខាង​ក្រោម​ក្បាល​ម៉ូតូ ស្រដៀង​គ្នា​នឹង Suzuki Smash ដែរ។ ចង្កៀង​ក្រោយ​ក៏​ត្រូវ​បាន​រចនា​ថ្មី ជា​ប្រភេទ LED មាន​រាង​ស្តួច​ខុស​ដាច់​ពី​ស៊េរី VIVA មុនៗ រី​ឯ​ឃ្លុប​កែប​អក្សរ U (U-Box) មាន​ទំហំ​ធំ​ទូលាយ។

 

VIVA ស៊េរី ០១៧ មាន​កម្លាំង​ម៉ាស៊ីន ១២៥ សេសេ និង​មាន​ចំណុះ​ធុង​សាំង​ដល់ ៤,៥លីត្រ។ កាន់​តែ​ពិសេស VIVA ទើប​បង្ហាញ​ខ្លួន​នេះ បំពាក់​ដោយ​បច្ចេកវិទ្យា​សុវត្ថិភាព Immobilizer។

 

Immobilizer នេះ​មាន​មុខងារ​មួយ​ចំនួន​ដូចជា បញ្ឈប់​ម៉ាស៊ីន​ម៉ូតូ, ប្រឆាំង​ការ​ប៉ុនប៉ង​ឆ្កឹះ​សោ, បញ្ជា​ម៉ាស៊ីន​ពី​ចម្ងាយ , មុខងារ Mute, សិនស័រ​ផ្ដាច់​ប្រព័ន្ធ​ម៉ាស៊ីន​ឲ្យ​ឈប់​ដំណើរការ, មុខងារ​កំណត់​ទីតាំង, បន្លឺ​សំឡេង​ពេល​ភ្លេច​ចុច​តេលេ និង​មុខងារ​កំណត់​កម្រិត​លំ​ញ័រ​ពេល​ប៉ះ​ម៉ូតូ។

 

 

ក្រៅ​ពី​ពី​នេះ ប្រព័ន្ធ​រក្សា​លំនឹង​ម៉ូតូ​ឬ​ហៅ​ថា Balancer ក៏​បាន​បំពាក់​លើ VIVA ស៊េរី​ថ្មី​នេះ ដែល​ធ្វើ​ឲ្យ​ម៉ាស៊ីន​ដំណើរការ​ស្ងាត់​ល្អ​មិន​លាន់​សំឡេង​ខ្លាំង ទោះ​ម៉ាស៊ីន​ស្ថិត​ក្នុង​កម្រិត​ក្តៅ​ឬ​ត្រជាក់​យ៉ាង​ណា​ក្តី។

 

បើ​តាម​ការ​បញ្ជាក់​ពី​ខាង Suzuki សម្រាប់​ម៉ូដែល VIVA ០១៧ មិន​បំពាក់ Immobilizer តម្លៃ​ប្រហែល ១ ៥០០ ដុល្លារ ឯ​ម៉ូដែល​បំពាក់ Immobilizer តម្លៃ​អាច​លើស​ពី​បន្តិចបន្តួច៕

 

អត្ថបទ៖ ប៉ែត ផាន់និត

មតិយោបល់