- 2016-09-05 18:41:11
- ព័ត៌មាន
មុខងារលើ iOS 10 នឹងធ្វើឲ្យគ្រប់គ្នាពេញចិត្តស្តូក
- 2016-09-05 18:41:11
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មុខងារលើ iOS 10 នឹងធ្វើឲ្យគ្រប់គ្នាពេញចិត្តស្តូក
ចន្លោះមិនឃើញ
ប្រព័ន្ធប្រតិបត្តិការ iOS 10 អាចបង្ហាញខ្លួនជាផ្លូវការនាថ្ងៃ ៧ កញ្ញា ២០១៦ ស្របពេលជាមួយការបង្ហាញខ្លួននៃកំពូលស្មាតហ្វូន iPhone 7 និង 7Plus។ ក្នុងនោះ iOS 10 ត្រូវគេដឹងថាមានបំពាក់នូវមុខងារពិសេសជាច្រើនសម្រាប់សម្រួលដល់ការប្រើប្រាស់ប្រចាំថ្ងៃ។
១. ដោះសោមិនបាច់អូសលើអេក្រង់ ហើយជំនួសមកវិញនូវការចុចប៊ូតុង Home បន្ទាប់ពីចុចប៊ូតុងថាមពល។
២. អាចលុបកម្មវិធីផ្លូវការរបស់ Apple ហើយក៏អាចលុបតន្ត្រីក្នុងស្មាតហ្វូនម្ដងទាំងអស់បាន។
៣. iOS 10 អាចឲ្យអ្នកប្រើប្រាស់សន្ទនាតាមកម្មវិធី WhatsApp ឬ Facebook Messenger ដោយមិនបាច់ដោះសោ។
៤. មុខងារផ្ញើសារ iMessage មានភាពទាក់ទាញជាងមុន ដោយបន្ថែម emoji អមជាមួយគំនូរក្រាហ្វិកដ៏ជាប់ចិត្ត។ លើសពីនេះ iMessage អាចកំណត់ឲ្យអ្នកផ្ញើសារទទួលបានព័ត៌មានថាសារដែលគេផ្ញើរនោះបានទៅដល់អ្នកទទួលឬអត់។
៥. មុខងារម៉ោងរោទិ៍ មានការរចនាថ្មីងាយស្រួលមើល ហើយមិនស៊ីថ្ម។
៦. ក្ដារចុចមានសំឡេងពីរោះជាងមុន។
អានបន្ត ៖ ព័ត៌មានចុងក្រោយបង្អស់ពី iPhone 7 ប្រកាសថ្ងៃពុធនេះ
ប្រែសម្រួល ៖ រដ្ឋ ប្រភព ៖ businessinsider