- 2016-08-19 17:29:08
- ព័ត៌មាន
Cambo Ticket និងTos Fund ជាប់ជម្រុះដណ្ដើមមេដាយមាស Asean ICT Award 2016
- 2016-08-19 17:29:08
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Cambo Ticket និងTos Fund ជាប់ជម្រុះដណ្ដើមមេដាយមាស Asean ICT Award 2016
ចន្លោះមិនឃើញ
កម្មវិធីកក់សំបុត្រ ឬទូទាត់តម្លៃធ្វើដំណើរលើអនឡាញ(Cambo Ticket) និង Tos Fund កម្មវិធីវេទិការបរិច្ចាគប្រាក់ដើម្បីជួយសម្រួលការរៃអង្គាសក្នុងការអភិវឌ្ឍន៍គម្រោង ត្រូវបានជ្រើសរើសតំណាងឱ្យឲ្យប្រទេសកម្ពុជា ទៅចូលរួមប្រកួតវគ្គផ្តាច់ព្រ័តពានរង្វាន់ Asean ICT Awards 2016។
លោក មាស សាវុធ ដែលជាប្រធានផ្នែកប្រតិបត្តិ វិបសាយ CamboTicket បានប្រាប់ឱ្យដឹងថា មានគម្រោង Start Up ថ្មីៗចំនួន ១៣ បានបំពេញសំណុំបែបបទដាក់ប្រកួតប្រជែង ប៉ុន្តែក្នុងនោះមានតែ Start Up ពីរប៉ុណ្ណោះពីប្រទេសកម្ពុជា ដែលត្រូវបានជ្រើសយកប្រកួតប្រជែងក្នុងប្រទេសមីយ៉ាន់ម៉ាកម្មវិធី Asean ICT Awards 2016 នាថ្ងៃទី ២២ ខែសីហា ឆ្នាំ ២០១៦ ខាងមុខ។
លោកបានបន្ថែមថា ជាមោទនភាពដែលគម្រោងកម្មវិធីរបស់លោក ត្រូវបានគណៈកម្មការកម្មវិធី Asean ICT Awards ជ្រើសយកជាបេក្ខភាពតំណាងឲ្យប្រទេសកម្ពុជា ទៅចូលរួមប្រកួតប្រជែងវគ្គផ្តាច់ព្រ័ត្រនេះ។ លោកថានឹងព្យាយាមធ្វើបទបង្ហាញឱ្យបានខ្លីបំផុត និងមានភាពទាក់ទាញ ដើម្បីឈ្នះមេដាយមាសឲ្យបាន។
ចំណែកលោក គង់ សោមវ៉ាន់ដា ជាស្ថាបនិកវិបសាយ Crowfounding មិនរកប្រាក់ចំណេញ ឬ(Tos Fund) ក៏បានបេ្តជ្ញានឹងប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ដើម្បីយកមេដាយមាស មិនត្រឹមតែដើម្បីកិត្តិយសក្រុមរបស់លោក និងជាមោទនភាពជាតិទាំងមូល។
ពានរង្វាន់ Asean ICT Award 2016 ជាកម្មវិធីប្រចាំតំបន់អាស៊ានមួយ ដែលរៀបចំឡើងគណៈកម្មាធិការប្រៃសណីយ៍និងទូរគមនាគមន៍អាស៊ាន ដើម្បីជម្រុញលើកទឹកចិត្តដល់សិស្សនិស្សិត បណ្ដាក្រុមហ៊ុនឯកជន និងស្ថាប័នពាក់ព័ន្ធដែលមានផលិតផលនិងសេវាកម្មនៃគំនិតបង្កើតថ្មីលើវិស័យបច្ចេកវិទ្យា ដាក់ពាក្យប្រកួតប្រជែងដណ្ដើមពានថ្នាក់អាស៊ាន៕
ចុចអាន៖ ក្តារចុចឆ្លាតវៃ ចេញកំណែប្រែថ្មី ដោះស្រាយបញ្ហាសញ្ញា “?” លើ Facebook
ចុចអាន៖ ចេះមួយក្បាច់នេះ អាចលេងហ្គេម Pokemon Go អេក្រង់ផ្តេកបានហើយ
អត្ថបទ៖ រក្សា