- 2016-08-15 16:25:05
- ព័ត៌មាន
មុនក្លាយជាអ្នកផលិតហ្គេម ត្រូវចេះរឿងទាំងនេះ
- 2016-08-15 16:25:05
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មុនក្លាយជាអ្នកផលិតហ្គេម ត្រូវចេះរឿងទាំងនេះ
ចន្លោះមិនឃើញ
ហ្គេមនីមួយៗមិនមែនងាយស្រួលបង្កើត តែក៏មិនបានន័យថាពិបាករហូតបង្កើតមិនបាននោះទេ។ មុនអាចក្លាយជាអ្នកបង្កើតហ្គេមអាជីពមួយរូប ចាំបាច់ត្រូវមានមូលដ្ឋានគ្រឹះមួយចំនួនទើបអាចទៅរួច។
លោក អៀ អ៊ុយ ម្ចាស់ក្រុមហ៊ុនផលិតហ្គេម Sabay Osja ឲ្យដឹងថា រឿងដំបូងគេ មុនក្លាយជាអ្នកបង្កើតហ្គេម ត្រូវពូកែលេងហ្គេម។
លោក អះអាងថា ចង់ក្លាយជាអ្នកបង្កើតហ្គេម ត្រូវចេះនិងចូលចិត្តលេងហ្គេមគ្រប់ប្រភេទ កាន់តែច្រើន រឹតតែល្អ។ បទពិសោធន៍លេងហ្គេមច្រើនប្រភេទ នឹងធ្វើឲ្យមានគំនិតច្នៃប្រឌិតថ្មីៗនិងស្គាល់ពីតាក់តិចមួយចំនួននៃដំណើរការហ្គេម។
ក្រៅពីការចូលចិត្តលេងហ្គេមដែលជាជំហានដំបូង ត្រូវមានចំណេះដឹងផ្នែក សរសេរកូដ គូររូប និង Animation Sound ជាដើម។ ប៉ុន្តែការបង្កើតហ្គេមតែម្នាក់ឯងបែបនេះ លំបាកខ្លាំងនិងត្រូវចំណាយពេលយូរ មិនដូចការបង្កើតហ្គេមជាក្រុមមានគ្នាច្រើន។
លោក អៀ អ៊ុយ ផ្ទាល់ថាមុនមានឈ្មោះដូចសព្វថ្ងៃ លោកតែងតែចូលចិត្តលេងហ្គេមគ្រប់ប្រភេទជារហូតជំរុញទឹកចិត្តឲ្យបង្កើតហ្គេមខ្លួនឯងលេង។ បើចង់ក្លាយជាអ្នកបង្កើតហ្គេមអាជីព មិនត្រូវខ្លាចនឿយហត់ ព្រោះជួនកាលត្រូវចំណាយពេលដល់យប់ជ្រៅសឹងមិនបានសម្រាក ដើម្បីស្រាវជ្រាវហ្គេមនីមួយៗ៕
អាន៖ ស្រាវជ្រាវថ្មីរកឃើញ អ្នកលេងហ្គេម online មានប្រាជ្ញា ជាងអ្នកលេង Facebook
អត្ថបទ៖ ប៉ែត ផាន់និត