- 2016-08-02 13:40:43
- ព័ត៌មាន
iOS 10 នឹងបន្ថែម Emoji ថ្មីដល់ទៅជាង ១០០
- 2016-08-02 13:40:43
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
iOS 10 នឹងបន្ថែម Emoji ថ្មីដល់ទៅជាង ១០០
ចន្លោះមិនឃើញ
iOS 10 (Beta) ដែលបានប្រកាសកាលពីពេលកន្លងទៅ មានមុខងារប្លែកៗជាច្រើន។ លើសពីនេះបើតាមការប្រកាសចុងក្រោយរបស់ Apple បានឲ្យដឹង iOS 10 នឹងបន្ថែម Emoji ថ្មីដល់ទៅជាង ១០០។
ការបន្ថែម Emoji ថ្មីៗដល់ទៅជាង ១០០ នេះ Apple ចង់បន្ថែមជម្រើសកាន់តែច្រើនដល់អ្នកប្រើប្រាស់ទាំងប្រុសទាំងស្រី អាចបញ្ចេញអារម្មណ៍ផ្ទាល់ខ្លួនតាមរយៈ Emoji លើក្តារចុច iOS 10។
បច្ចុប្បន្ន Apple កំពុងសហការជាមួយ Unicode Consortium ដើម្បីនាំ Emoji ថ្មីៗជាង ១០០នោះដាក់លើ iOS 10 ដែលនឹងដាក់ឲ្យប្រើប្រាស់ផ្លូវការនៅខែក្រោយ៕
ប្រែសម្រួល៖ ប៉ែត ផាន់និត
ប្រភព៖ Apple