• 2016-06-09 16:33:17
  • ព័ត៌មាន

iPhone 6s/6s Plus របក​ថ្នាំ ព្រោះ​អ៊ុត​ស្កុត?

  • 2016-06-09 16:33:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មាន​អ្នក​ប្រើប្រាស់ iPhone 6s/6s Plus មួយ​ចំនួន​បាន​ត្អូញត្អែរ​រឿង​ទូរសព្ទ​របក​ថ្នាំ​ ក្រោយ​បក​ស្កុត​ដែល​បាន​អ៊ុត​ស្រោប​ពី​លើ​ទូរសព្ទ។

 

 

ទាក់ទិន​បញ្ហា​នេះ លោក តុលា អ្នក​ជំនាញ​ជួសជុល​ទូរសព្ទ បញ្ជាក់​ថា ការ​របក​ថ្នាំ iPhone 6s/6s Plus ដោយ​សារ​អ៊ុត​ស្កុត​នេះ អាច​បណ្ដាល​មក​ពី​អ្នក​អ៊ុត​គ្មាន​បច្ចេកទេស បិទ​ស្កុត ឬ​អាច​មក​ពី​ប្រើ​ឡាម​ឆ្កៀល​ស្កុត​រហូត​ប៉ះ​សាច់​ថ្នាំ​ទូរសព្ទ។ ដូច្នេះ​នៅ​ពេល​បក​ស្កុត​ចេញ នោះ​ថ្នាំ​នឹង​របើក​មក​តាម​មិន​ខាន។ ការ​ប្រើ​ភ្លើង​ដែកកេះ​ដុត​រោល​ខ្លាំង ក៏​អាច​ជា​បញ្ហា​ធ្វើ​ឲ្យ​ថ្នាំ 6s/6s Plus របក​បាន​ដែរ។

 

ការ​អ៊ុត​ស្កុត​ពិត​ជា​អាច​រក្សា​ពណ៌​ទូរសព្ទ​នៅ​តែ​ថ្មី តែ​បើ​អ្នក​អ៊ុត​គ្មាន​ជំនាញ អាច​ធ្វើ​ឲ្យ​ទូរសព្ទ​មាន​បញ្ហា បើ​ប្រើ​ឡាម​ឆ្កូត​ជ្រុល​ដៃ​ខ្លាំង​ពេក។

 

 

 

 

អ្នក​ជំនាញ​រូប​នេះ​បន្ថែម​ថា ម្ចាស់ iPhone 6s/6s Plus គួរ​ទិញ​ស្រោម​ទូរសព្ទ​ជ័រ​ទន់​មក​ប្រើ​ជំនួស បើ​ចង់​ការពារ​ទូរសព្ទ​មិន​ឲ្យ​ឆ្កូត​ឬ​របក​ថ្នាំ​ពេល​ធ្លាក់ តែ​លោក​មិន​គាំទ្រ​ចំពោះ​ការ​បិទ​ស្កុត​នោះ​ឡើយ៕

 

អត្ថបទ៖ ប៉ែត ផាន់និត

មតិយោបល់