មុខងារ 3D Touch សម្ងាត់២៥ចំណុច ពិសេសសម្រាប់អ្នកប្រើ iPhone ស៊េរីថ្មី
មុខងារពិសេសលេចធ្លោជាងគេលើ iPhone 6s/6s Plus ដែលទើបតែប្រកាសកន្លងទៅគឺ 3D Touch ដែលប្រិយមិត្តមួយចំនួនមិនទាន់បានស្គាល់ច្បាស់និងចេះប្រើប្រាស់ស្ទាត់ជំនាញនៅឡើយទេ។ 3D Touch លើ iPhone 6s/6s Plus ពិតជាមានសារប្រយោជន៍ ព្រោះវាអាចបង្ហាញព័ត៌មានជាច្រើន ដោយគ្រាន់តែយកម្រាមដៃចុចសង្កត់ខ្លាំងនិងយូរទៅលើមុខងារមួយចំនួនលើ iPhone ស៊េរីថ្មីទាំងពីរម៉ូដែល នោះវានឹងលោតផ្ទាំង Option សម្រាប់ជ្រើសរើសបន្ថែមទៀត។ ឧទាហរណ៍ បើសិនជាអ្នកចុចខ្លាំងនិងយូរលើមុខងារកាមេរ៉ា នោះវានឹងលោតផ្ទាំង Options ដូចជា Take Selfie, Record Video, Record Slo-mo និង Take Photo។ ខាងក្រោមជាវីដេអូបង្ហាញពីការប្រើប្រាស់មុខងារ 3D Touch ដ៏ពិសេសលើ iPhone 6s/6s Plus ទាំង ២៥ចំណុច ដែលប្រិយមិត្តពិតជាចង់ដឹង៖