- 2016-06-07 18:44:13
- ព័ត៌មាន
iPhone 6s/6s Plus តាមហាងនៅកម្ពុជា ធូរថ្លៃជាងថៃនិងតៃវ៉ាន់
- 2016-06-07 18:44:13
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
iPhone 6s/6s Plus តាមហាងនៅកម្ពុជា ធូរថ្លៃជាងថៃនិងតៃវ៉ាន់
ចន្លោះមិនឃើញ
iPhone 6s/6s Plus ពេលហាងលក់ទូរសព្ទធំៗក្នុងស្រុក ដាក់ទីផ្សារកម្ពុជាដំបូងតម្លៃថ្លៃកប់ពពក ហើយក៏ធ្លាក់ថ្លៃស្រឺតៗមកត្រឹមខ្ទង់ ៦៦៥ដុល្លារ សម្រាប់ iPhone 6s (16GB)។ យ៉ាងណាតម្លៃនេះរាងធូរថ្លៃជាងគេបើធៀបនឹងតម្លៃ iPhone 6s/6s Plus នៅថៃ និង តៃវ៉ាន់។
សម្រាប់នៅតៃវ៉ាន់ ត្រូវបង់ប្រាក់ប្រមាណជា ៦០ដុល្លារ/ខែ រយៈពេល២ឆ្នាំ សម្រាប់ការទិញ iPhone 6s/6s Plus សេវាកម្មបង់រំលោះ។ នេះបើតាមប្រភពមួយនៅតៃវ៉ាន់។
ដោយឡែកនៅកម្ពុជា តម្លៃ iPhone 6s/6s Plus ខាងលើយកពីប្រភពហាងទូរសព្ទធំៗក្នុងស្រុក។ សម្រាប់ក្រុមហ៊ុននាំចូលផ្លូវការ iPhone 6s/6s Plus អាចមានតម្លៃថ្លៃជាងនេះ។
យ៉ាងណា ដើម្បីចំណេញប្រាក់ អ្នកមានជីវភាពល្មមនៅកម្ពុជា តែងទៅរកទិញតាមហាងទូរសព្ទនៅភ្នំពេញ ព្រោះដាក់លក់ iPhone 6s/6s Plus ធូរថ្លៃជាងក្រុមហ៊ុននាំចូលផ្លូវការក្នុងស្រុកដែលផ្តល់ការធានារ៉ាប់រងត្រឹមត្រូវ៕
អត្ថបទ៖ ប៉ែត ផាន់និត