- 2015-12-25 18:09:25
- ព័ត៌មាន
រថយន្តឥណ្ឌារាងប្លែកមិនធ្លាប់ឃើញនៅខ្មែរ តម្លៃជាង៣ពាន់ដុល្លារ
- 2015-12-25 18:09:25
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រថយន្តឥណ្ឌារាងប្លែកមិនធ្លាប់ឃើញនៅខ្មែរ តម្លៃជាង៣ពាន់ដុល្លារ
ចន្លោះមិនឃើញ
Bajaj Qute ជារថយន្តកូនកាត់ថ្មីស្តាយបែបខ្ជូតៗរបស់ក្រុមហ៊ុន Bajaj ឥណ្ឌា បានមកដល់ទីផ្សារកម្ពុជា ត្រូវចិត្តអ្នកនិយមរថយន្តធុនតូច។
រថយន្ត Bajaj Qute មានកម្លាំងម៉ាស៊ីនតែ ២០០សេសេ និងអាចរត់បានល្បឿន ៧០គីឡូម៉ែត្រក្នុងមួយម៉ោង ដោយរចនាឡើងប្លែកពីរថយន្តស្តង់ដារទូទៅ។ កូនរថយន្តនេះជំនួសដោយកន្លែងដាក់ម៉ាស៊ីននៅខាងមុខ ទៅជាកន្លែងដាក់ឥវ៉ាន់យ៉ាងធំទូលាយ ខណៈម៉ាស៊ីនរបស់វាស្ថិតនៅផ្នែកខាងក្រោយទៅវិញ។ Bajaj Qute ស៊ីសាំង ១លីត្រក្នុងចម្ងាយផ្លូវ ៣៦គីឡូម៉េត្រ។
ទ្វារបង្អួចទាំងសងខាងរបស់ Bajaj Qute ជាប្រភេទប្លាស្ទិកក្រាស់ ដែលអាចមូលឡើងលើឬចុះក្រោមខុសពីរថយន្តទូទៅ ដែលទ្វារបង្អួចធ្វើពីកញ្ចក់ រីឯផ្នែកដំបូលមានកន្លែងដាក់ឥវ៉ាន់សម្រាប់ការធ្វើដំណើរកម្សាន្តទៅទីឆ្ងាយបានយ៉ាងច្រើន។ ត្បិតតែវាមានមាឌតូច តែនៅផ្នែកខាងក្នុងធំទូលាយអាចដាក់មនុស្សធំបាន៥ទៅ៦នាក់។
លោក សុផល បុគ្គលិកជាន់ខ្ពស់ផ្នែកលក់របស់ក្រុមហ៊ុន Bajaj Pulsar ឱ្យដឹងថា Bajaj Qute ដែលក្រុមហ៊ុនលោកនាំចូលនេះ ជាប្រភេទកូនរថយន្តមានទម្ងន់ស្រាល ដែលត្រូវបានរចនាចេញពីរ៉ឺម៉កកង់បីរបស់ Bajaj ក្នុងបំណងដើម្បីផ្ដល់ភាពងាយស្រួលនិងស្ទីលថ្មីសម្រាប់ការធ្វើដំណើរ។ ប៉ុន្តែមុខងារខ្លះៗរបស់ Bajaj Qute មិនទាន់ទំនើបដូចរថយន្តទូទៅនៅឡើយទេ។
Bajaj Qute ដាក់លក់ក្នុងតម្លៃ ៣៧០០ដុល្លារ ហើយអតិថិជនអាចទិញយកទៅធ្វើជំនួញឬប្រើប្រាស់ផ្ទាល់ខ្លួនក៏បាន៕
អាន៖ រថយន្តអង្គរល្បី ក៏បង្កប់អាថ៌កំបាំងពលរដ្ឋមិនទាន់បានដឹង
អត្ថបទ៖ ប៉ែត ផាន់និត