- 2015-11-26 18:00:51
- ព័ត៌មាន
Apple.com ផ្តល់ដំណោះស្រាយគ្រប់បញ្ហា អ្នកប្រើប្រាស់ Apple កម្ពុជាភាគច្រើនមើលរំលង
- 2015-11-26 18:00:51
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Apple.com ផ្តល់ដំណោះស្រាយគ្រប់បញ្ហា អ្នកប្រើប្រាស់ Apple កម្ពុជាភាគច្រើនមើលរំលង
ចន្លោះមិនឃើញ
Apple.com ជាវិបសាយផ្លូវការរបស់ក្រុមហ៊ុន Apple ដែលអតិថិជនទូទាំងពិភពលោកអាចចូលទៅមើលផលិតផលថ្មីៗ សេវាកម្មផ្គត់ផ្គង់គ្រឿងបន្លាស់ (Accessories) សេវាកម្មជួសជុល ជាពិសេសក៏មានការផ្តល់សេវាកម្មប្រឹក្សាយោបល់ ២៤ ម៉ោង។
លោក អ៊ុក សេរីវុឌ្ឍ តំណាងក្រុមហ៊ុន iOne ជាក្រុមហ៊ុនចែកចាយផលិតផល Apple នៅកម្ពុជា បានឲ្យដឹងថា Apple.com ជាវិបសាយផ្លូវការដ៏ធំរបស់ក្រុមហ៊ុន Apple ដែលមានផ្ដល់នូវដំណោះស្រាយគ្រប់បញ្ហាមិនថាផ្នែកបច្ចេកទេសនិងការស្វែងរកពីផលិតផលសេវាផ្សេងៗ ដែលប្រើប្រាស់ផលិតផល Apple នៅក្នុងប្រទេសកម្ពុជាភាគច្រើនមើលរំលង។
លោកថា លក្ខណៈពិសេសរបស់វិបសាយនេះ មានផ្តល់សេវាកម្មនិងដំណោះស្រាយជាច្រើនដល់អតិថិជនដូចជា របៀបបង្កើត Apple ID របៀបស្វែងរកព័ត៌មានថ្មីៗ (Apple Info) សេវាកម្មសម្រាប់ការអប់រំ (Apple & Education) សេវាកម្មគ្រឿងបន្លាស់ (Accessories) ការស្វែងរកការងារធ្វើជាដើម។
"ឧទាហរណ៍ពេលយើងភ្ជាប់ Wi-Fi មានបញ្ហា តើយើងគួរទៅរកអ្នកណាដោះស្រាយ? ក្នុងវេបសាយនេះនឹងផ្តល់ដំណោះស្រាយដែលអ្នកប្រើប្រាស់នឹងអាចទទួលបានចម្លើយយ៉ាងមានប្រសិទ្ធភាពបំផុត"។
លោកបានបន្ថែមទៀតថា ក្រៅពីអាចចូលឆែករកមើលបញ្ហាលើវេបសាយនេះដោយខ្លួនឯង អតិថិជនអាច Chat សួរនាំបានព្រោះមានបុគ្គលិកបម្រើការជាប្រចាំ។
នៅតំបន់អាស៊ីអាគ្នេយ៍ Apple.com មានជាច្រើនភាសាដូចជាថៃ វៀតណាម ឥណ្ឌូណេស៊ី ប្រ៊ុយណេជាដើម។ ប៉ុន្តែពេលអនាគត តាមបុគ្គលិកក្រុមហ៊ុន iOne ឲ្យដឹងថា Apple នឹងមានការអភិវឌ្ឍន៍ដាក់សេវាកម្មជាភាសាខ្មែរ ដើម្បីធ្វើឲ្យពលរដ្ឋកម្ពុជាអាចស្វែងរកសេវាកម្មនិងប្រើប្រាស់កាន់ តែងាយស្រួលថែមទៀត។
លោក អ៊ុក សេរីវុឌ្ឍបានបន្ថែមថា អតិថិជនក៏អាចទាក់ទងមកកាន់ Service Store របស់ក្រុមហ៊ុនដែលជាតំណាងផ្លូវការរបស់ Apple នៅពេលមានបញ្ហាណាមួយ ដែលក្រុមហ៊ុនមានបុគ្គលិកជំនាញនឹងជួយដោះស្រាយជូនជានិច្ច។ រាល់ការទទួលបានសេវាកម្មនិងការផ្តល់ដំណោះស្រាយនានាក្នុងវេបសាយនេះ លុះត្រាតែជាផលិតផល Apple សុទ្ធ។
តើប្រិយមិត្តកំពុងប្រើប្រាស់ផលិតផលរបស់ Apple ហើយធ្លាប់មានបញ្ហានិងបានស្វែងរកការដោះស្រាយពីវេបសាយរបស់ Apple?