• 2015-11-19 13:15:09
  • ព័ត៌មាន

​Kawasaki ​បង្ហាញ​ម៉ូតូ​អូតូ​ដំបូង​គេ​ដែល​នឹង​ជា​គូ​ប្រជែង​របស់​​ Honda PCX​​​​

  • 2015-11-19 13:15:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន​ Kawasaki បាន​ធ្វើ​ការ​បង្ហាញ​ពី​រូបរាង​ម៉ូតូ​​អូតូ​របស់​ខ្លួន​ជា​លើក​ដំបូង​នៅ​ក្នុង​កម្មវិធី​តាំង​បង្ហាញ​ម៉ូតូ​មួយ​ ដែល​វា​អាច​​ជា​គូ​ប្រជែង​នឹង​ម៉ូតូ​ PCX​​ របស់​ក្រុមហ៊ុន​ហុងដា​ព្រោះ​តែ​មាន​រូបរាង​ស្រដៀង​គ្នា។

 

 

ម៉ូតូ​អូតូ​​ដែល​មាន​ឈ្មោះ​ថា​​ Kawasaki J125 នេះ ​មាន​មក​ជា​មួយ​នូវ​ម៉ាស៊ីន​ទំហំ​១២៥​សេសេ​ ​ធ្វើ​ការ​បញ្ចុះ​កម្ដៅ​ដោយ​ទឹក ដោយ​វា​អាច​បង្កើត​ជា​ថាមពល​បាន​១៣,៨​សេះ។ ទម្ងន់​របស់​ម៉ូតូ​នេះ​​មិន​ជា​ស្រាល​ប៉ុន្មាន​នោះ​ឡើយ ​ពោលគឺ​​១៨២​គីឡូក្រាម។ សម្រាប់​ប្រព័ន្ធ​បញ្ឈប់​វិញ​គឺ​មាន​បំពាក់​នូវ​ហ្រ្វាំង​ថាស​ទំហំ​២៦០​ម.ម​​នៅ​ផ្នែក​ខាង​មុន​ និង​ផ្នែក​ខាង​ក្រោយ​ទំហំ​២៤០​ម.ម រួម​ជា​មួយ​នឹង​ប្រព័ន្ធ​ ABS (Anti-locking Braking System)។

 

 

 

 

ដោយ​សារ​វា​ជា​ប្រភេទ​ម៉ូតូ​អូតូ​ដូច​នេះ ​វា​មាន​នូវ​ឃ្លុប​សម្រាប់​ដាក់​អីវ៉ាន់​ទំហំ​ធំ​ ដែល​អាច​រក្សា​ទុក​មួក​សុវត្ថិភាព​ឬ​កាតាប​ទំហំ​ប៉ុន​ក្រដាស​A4 បាន។ ចំពោះ​ការ​រចនា​កែប​ម៉ូតូ​ត្រូវ​បាន​ដេរ​ដោយ​យក​លំនាំ​តាម​ពពួក​ម៉ូតូ​ធំ​របស់​ក្រុមហ៊ុន​នេះ​ ដែល​ធ្វើ​ឲ្យ​ម៉ូតូ​នេះ​កាន់​តែ​មាន​ភាព​ទាក់​ទាញ។ សម្រាប់​ភ្លើងស៊ីញ៉ូ​វិញ​គឺ​ជា​ប្រភេទ​​ភ្លើង​ LED ហើយ​ម៉ូតូ​នេះ​មាន​បី​ពណ៌​ឲ្យ​ជ្រើសរើស​​ ពណ៌​ខ្មៅ​ (ដែល​មាន​ជា​ពីរ​​ប្រភេទ)​ និង​​​ពណ៌​ស។ ​​​​​​​​​​ ទាក់ទិន​នឹង​តម្លៃ​ព្រម​​ទាំង​ពេល​វេលា​ចេញ​លក់​លើ​ទីផ្សារ​​របស់​ម៉ូតូ​ J125 នេះ ​ខាង​ក្រុមហ៊ុន​ Kawasaki​ មិន​ទាន់​បាន​បញ្ជាក់​នៅ​ឡើយ​នោះ​ទេ៕

 

 

ចុច​អាន៖ ម៉ូតូ​ធំ​ស៊េរី​ថ្មី​​៣​គ្រឿង​របស់​ Yamaha ដែល​នឹង​មាន​វត្តមាន​លើ​ទីផ្សារ​ឆ្នាំ​២០១៦​

 

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង ប្រភព៖ AutoEvolution​​​​​

មតិយោបល់