• 2015-09-26 21:21:22
  • ព័ត៌មាន

១២ ប្រទេស​​មាន​លក់ iPhone 6s និង 6s Plus ​ហើយ

  • 2015-09-26 21:21:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ប្រទេស​ចំនួន ១២ ចាប់​ផ្ដើមមាន​​ដាក់​ឱ្យ​អតិថិជនបញ្ជាទិញ​ ស្មាតហ្វូន​ជំនាន់​ក្រោយ​ iPhone 6s និង 6s Plus ពី​ហាង​ចែកចាយ​ហើយ​ នៅ​​ពេល​នេះ។

 

 

ប្រទេស​ទាំងនោះ​រួម​មាន អូស្ត្រាលី កាណាដា ចិន បាំរាំង អាល្លឺម៉ង់ ហុងកុង ជប៉ុន Puerto Rico សិង្ហបុរី New Zealand អង់គ្លេស និង​អាមេរិក។

 

នៅ​អាមេរិកដើម្បី​ទទួល​បានស្មាត ​អតិថិជនត្រូវ​បង់​២៧ ឬ ៣១ ដុល្លារ​ប្រចាំ​ខែ ពី​គេហទំព័រ Apple.com និង​តាម​បណ្ដា​ហាង​​ចែកចាយ​របស់ Apple រយៈពេល​២៤ ខែ។

 

iPhone 6s and 6s Plus មាន​បី​ជម្រើស​ដូចជា 16GB, 64GB និង128GB មាន​ពណ៌​ប្រាក់ មាស ប្រផេះ និង​ពណ៌​មាស (Rose gold)។ ក្រៅ​ពី​ស្មាតហ្វូន​ទាំងពីរ​ប្រភេទ​នេះ ក្រុមហ៊ុន​អេឡិចត្រូនិក​យក្ស​របស់​អាមេរិក​នឹង​មាន​លក់​គ្រឿង​បន្លាស់​ជាច្រើន​ទៀត៕

 

 

 

ស្អែក​ iPhone 6s ​និង 6s Plus ​ចាប់​ផ្ដើម​លក់ ខណៈ​ពណ៌​​និង​ទំហំ​​​និយម​ជាង​គេ​គឺ…

iPhone 6s/ 6s Plus អាច​កុម្ម៉ង់​​តាម​អនឡាញ​បាន​ហើយ ចាប់​ពី​តម្លៃ ៦៤៩​ដុល្លារ

 

ប្រភព៖ gsmarena.com ប្រែ​សម្រួល៖ អ៊ុំ សុភក្តិ

មតិយោបល់