- 2015-09-20 17:05:43
- ព័ត៌មាន
គួរតែទិញ iPhone 6s ឬក៏ចាំ iPhone 7 ?
- 2015-09-20 17:05:43
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គួរតែទិញ iPhone 6s ឬក៏ចាំ iPhone 7 ?
ចន្លោះមិនឃើញ
iPhone 6s និង 6s Plus នឹងមានដាក់លក់ជាផ្លូវការនៅថ្ងៃទី២៥ ខែកញ្ញា នេះហើយ។ ទន្ទឹមនឹងនេះមានប្រិយមិត្តមួយចំនួននៅរារែកចិត្តនៅឡើយថាតើគួរតែសម្រេចចិត្តប្ដូរប្រើ iPhone 6s ឬក៏រង់ចាំដល់ iPhone ជំនាន់ថ្មីមួយទៀត។
មុននឹងធ្វើការសម្រេចចិត្ត ប្រិយមិត្តអាចធ្វើការស្វែងយល់ពីការបរិយាយរបស់វិបសាយ Valuewalk ដូចខាងក្រោម៖
* តើ iPhone 7 អាចនឹងប្រកាសក្នុងពេលណា?
ជាធម្មតាក្រុមហ៊ុន Apple តែងធ្វើការប្រកាសពីទូរសព្ទស៊េរីថ្មីរបស់ខ្លួនរៀងរាល់រយៈពេល១២ខែម្ដង ដូចនេះ iPhone 7 អាចនឹងមានវត្តមាននៅក្នុងខែកញ្ញាឆ្នាំ២០១៦។
រាងគំរូ iPhone 7
* តើ iPhone 7 នឹងមានចំណុចពិសេសអ្វីលើសពី iPhone 6s?
សម្រាប់ក្រុមហ៊ុន Apple ទូរសព្ទដែលមានអក្សរ s នៅពីក្រោយភាគច្រើនគឺជាទូរសព្ទដែល Upgradeពីជំនាន់មុនដោយមិនមានផ្លាស់ប្ដូររូបរាង ឬបន្ថែមមុខងារថ្មីៗច្រើននោះទេ ជាក់ស្ដែងដូចជា iPhone 6s នេះជាដើម។ ដោយឡែកសម្រាប់ទូរសព្ទ iPhone 7 អាចនឹងមានការផ្លាស់ប្ដូររូបរាងថ្មី ព្រមទាំងមានបន្ថែមនូវមុខងារពិសេសៗលើសពីជំនាន់មុនថែមទៀតផង។ ទោះបីជា iPhone 6s មានបំពាក់មុខងារថ្មីៗមួយចំនួនក៏ពិតមែន ប៉ុន្តែគេជឿជាក់ថាមុខងារដែលពិសេសជាច្រើននឹងមានបំពាក់លើ iPhone 7។
គួរបញ្ជាក់ថាក្រុមហ៊ុន Apple បានទទួលសិទ្ធិប៉េតង់ជាច្រើនក្នុងនោះគឺមានបច្ចេកវិទ្យាអេក្រង់កោងដែលគេរំពឹងថាបច្ចេកវិទ្យានេះអាចនឹងមានលើ iPhone 7។
* តម្លៃ
សម្រាប់តម្លៃរបស់ iPhone 6s គេឃើញថាមិនមានអ្វីខុសប្លែកពីតម្លៃរបស់ iPhone 6 កាលពីឆ្នាំទៅនោះទេ។ នេះអាចមកពី iPhone 6s ជាស៊េរីដែល Upgrade ចេញពី iPhone 6។ ចំពោះ iPhone 7 វិញគេរំពឹងថានឹងមានតម្លៃលើស iPhone 6s ប្រមាណ១០០ដុល្លារ។
* សរុបសេចក្ដី
សម្រាប់អ្នកដែលមានទូរសព្ទ iPhone 6 ក៏ដូចជា 6 Plus នៅក្នុងដៃនោះគួរតែធ្វើការរង់ចាំដល់ឆ្នាំក្រោយ ប្រសិនបើអ្នកចង់បានទូរសព្ទដែលមានបំពាក់មុខងារពិសេសនិងការរចនារូបរាងថ្មី។ ប៉ុន្តែសម្រាប់អ្នកដែលចង់សាកល្បងនូវទូរសព្ទពណ៌ស៊ីជម្ពូហើយមានមុខងារ 3D Touch Display ក៏ដូចជាកាមេរ៉ាទំហំធំជាងមុននោះអ្នកអាចពិចារណា iPhone 6s បាន។