• 2015-09-17 17:36:06
  • ព័ត៌មាន

អ្នក​ថត​រូប​ល្បី​ Jerry Thai បង្ហាញ​គន្លឹះ​រក​ជយលាភី​នៅ Canon PhotoMarathon 2015

  • 2015-09-17 17:36:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ព្រឹត្តិការណ៍​​ប្រកួត​ថត​រូប Canon PhotoMarathon 2015 កាន់​តែ​កៀក​​​​នៅ​សល់​​​រយៈពេល​តែ​ជាង​ពីរ​សប្ដាហ៍​ទៀត​ប៉ុណ្ណោះ​ ​​ខណៈ​ដែល​ប្រិយមិត្ត​ជា​ច្រើន​​ក៏​កំពុង​ត្រៀម​ខ្លួន​​​បង្ហាញ​វត្តមាន​​ចូលរួម​​កម្មវិធី​​ប្រកួត​ថត​រូប​ដ៏​ធំ​នេះ​​ដែរ។ ព្រឹត្តិការណ៍​ប្រកួត​ថត​រូប​ធំ​បំផុត​នៅ​ប្រទេស​កម្ពុជា​នេះ​ ​មាន​ការ​រំពឹង​ទុក​ថា​នឹង​មាន​អ្នក​ចូលរួម​ជាង ១ ០០០ នាក់​ទាំង​អ្នក​អាជីព​និង​មិន​អាជីព​​ក៏​ដូចជា​​សិស្សា​នុសិស្ស​មក​ពី​សាលា​នានា​​​​​ ដែល​​ពួកគេ​នឹង​​មក​ជួប​ជុំ​គ្នា​​​​ពេញ​មួយ​ថ្ងៃ​​​ក្នុង​ការ​បង្ហាញ​សមត្ថភាព ​ស្នាដៃ​និង​ការ​ច្នៃ​ប្រឌិត​លើ​​ការ​ថត​រូប​​​​​ប្រកួត​ប្រជែង​ ដើម្បី​មាន​ឱកាស​​ក្លាយ​ជា​ជយលាភី​ប្រចាំ​កម្មវិធី។

 

លោក Jerry Thai ជា​អ្នក​ថត​រូប​ដ៏​ល្បី​មួយ​រូប​និ​ង​ក៏​ជា​គណៈកម្មការ​កម្មវិធី Canon PhotoMarathon 2015 បាន​បង្ហាញ​ការ​ចាប់​អារម្មណ៍​​ក៏​ដូចជា​ចែក​រំលែក​បទពិសោធន៍​​​ពី​តិកនិក​លើ​ការ​ថត​រូប​មួយ​ចំនួន ​​ដើម្បី​​ប្រិយមិត្ត​ស្វែងយល់​​និង​​អាច​ត្រៀម​ខ្លួន​បាន​ល្អ​សម្រាប់​ចូលរួម​កម្មវិធី​ប្រកួតប្រជែង​នេះ។

 

 

Canon PhotoMarathon Cambodia 2015 រៀបចំ​ដោយ​ក្រុមហ៊ុន​អាយគ្លីក (i-Qlick) និង​គាំទ្រ​យ៉ាង​ពេញ​ទំហឹង​ដោយ Canon។ ការ​ប្រកួត​​ថត​រូប​នេះ​មាន​ការ​បែងចែក​ជា​ពីរ​លក្ខខ័ណ្ឌ​​​​គឺ​ប្រភេទ​​បើក​ទូលាយ (Open Category) និង​​ប្រភេទ​សិស្សានុសិស្ស​ក្រោម​អាយុ ១៨ ឆ្នាំ (Student Category) ដើម្បី​លើក​ទឹកចិត្ត​ដល់​យុវជន​វ័យក្មេង​ចូលរួម​ឲ្យ​បាន​ច្រើន។

 

ស្រដៀង​គ្នា​ទៅ​នឹង​ឆ្នាំ​មុន​ដែរ អ្នក​ចូលរួម​ប្រកួត​នឹង​ត្រូវ​បាន​ផ្តល់​ប្រធានបទ​រូបថត​ចំនួន៣ នៅ​ថ្ងៃ​ប្រកួត​ប្រជែង​នេះ​ជាមួយ​នឹង​រយៈ​ពេល ៣ម៉ោង​ក្នុង​ប្រធាន​បទ​នីមួយៗ។ អ្នក​ចូល​រួម​ត្រូវ​ប្រើ​គំនិត​ច្នៃប្រឌិត​របស់​ពួកគេ​ ដើម្បី​ផ្តិត​យក​រូបភាព​ដ៏​ល្អ​ឥត​ខ្ចោះ​សម្រាប់​ប្រធាន​បទ​នីមួយៗ។ គណៈកម្មការ​វាយ​តម្លៃ​រូបថត​ដែល​មាន​ជំនាញ​ផ្សេងៗ​គ្នា​នៅ​ក្នុង​វិស័យ​ថត​ រូប​នឹង​​​ផ្តល់​ពិន្ទុ ​ហើយ​​ជ្រើសរើស​រូបថត​ជយ​លាភី​ចំនួន១៨សន្លឹក​ពី​កម្មវិធី​នេះ។

 

 

ចំពោះ​រង្វាន់​អ្នក​ឈ្នះ​ទាំង ១៨ រូប ​ពី​ការ​ប្រកួត​ទាំង​ពីរ​លក្ខខ័ណ្ឌ នឹង​ឈ្នះ​រង្វាន់​ម៉ាស៊ីន​ថតរូប​បែប​អាជីព និង​ដំណើរ​កម្សាន្តថតរូប Photo Clinic នៅ​សៀម​រាប។ ជយលាភី​លេខ ១ក្នុង​ការ​ប្រកួត​លក្ខខ័ណ្ឌ​ទូទៅ (Open Category) នឹង​ទទួល​បាន​ម៉ាស៊ីន​ថត​បែប​អាជីព EOS 6D និង​អាច​ត្រូវ​បាន​ជ្រើស​រើស​តំណាង​ប្រទេស​កម្ពុជា ​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​ជប៉ុនក្នុង​កម្មវិធី Canon Photo Clinic ជាមួយ​បេក្ខជន​តំណាង​ប្រទេស​ផ្សេង​ទៀត ដែល​គិត​ជា​ទឹកប្រាក់​ប្រមាណ ៥០០០ដុល្លារ។

 

Canon PhotoMarathon Cambodia 2015 ​រៀបចំ​ដោយ​​ក្រុមហ៊ុន អាយគ្លីក (i-Qlick) និង​គាំទ្រ​យ៉ាង​ពេញ​ទំហឹង​ដោយ Canon។ កម្មវិធី​នេះ​ក៏​ទទួល​បាន​ការ​ឧបត្ថម្ភ​ពី​ដៃគូ​​ធំ​ដូចជា ហាង The Coffee Bean and Tea Leaf, ម៉ូតូ Vespa, និង Central Mall និង​ដៃគូ​សហការ​ឧបត្ថម្ភ​​មាន​ហាង​នំប៉័ង Tous Les Jours។ សហការ​ឧបត្ថម្ភ​បន្ទាប់​មាន រោងភាពយន្ត Platinum Cineplex, ទឹក​ផ្លែ​ឈើ Olatte, ទឹក​បរិសុទ្ធ Euro Tech, ទូរសព្ទ​ម៉ាក Acer និង Angkor Photo Festival & Workshop។ ដៃគូ​សហការ​សម្រាប់​ព័ត៌មាន​រួមមាន កាសែត​កម្ពុជា​ចុង​សប្ដាហ៍ និង ក្រុមហ៊ុន សប្បាយ (SABAY)។

 

 

Canon PhotoMarathon 2015 នឹង​ចាប់ផ្តើម​ឡើង​នៅ​ថ្ងៃ ០៤​ ខែ​តុលា​ ឆ្នាំ ២០១៥ នៅមជ្ឍមណ្ឌល​កោះពេជ្រអាគារ K និង L។ ប្រិយមិត្ត​​អាច​ចុះ​ឈ្មោះ​តាម​គេហទំព័រ​ភ្ជាប់៖ www.facebook.com/iQlickCambodia ឬ ទំនាក់ទំនង​តាម​លេខ​ទូរសព្ទ៖ ០៩៦ ៨៧១ ៦៣៥៥៕

 

ក្រុមហ៊ុន i-Qlick Marketing Co., Ltd

i-Qlick Marketing Co., Ltd. ជា​ភ្នាក់ងារ​ចែក​ចាយ​ស្រប​ច្បាប់​នូវ​ផលិតផល​ប្រើ​ប្រាស់​ម៉ាក Canon ប្រចាំ ព្រះរាជាណាចក្រ​កម្ពុជា រួម​មាន ម៉ាស៊ីន​ថត​ឌីជីថល ម៉ាស៊ីន​ថត​ឌីជីថល​ប្តូរ​កែវ​ឡេន​បាន សម្ភារៈ​កាមេរ៉ា ម៉ាស៊ីន​ថត​បែប​វីដេអូ​ឌីជីថល និង​ឧបករណ៍​បន្ថែម​បន្ទាប់​បន្សំ ព្រឺនធឺ​ឡាស៊ែរ​ប្រភេទ ស ខ្មៅ, ពណ៌, ព្រីនធឺ Inkjet, ស្កេនឺ, Projector (ម៉ាស៊ីនបញ្ចាំងរូប), ទឹកថ្នាំសុទ្ធ និង ក្រដាស​ផ្តិតរូប និង ម៉ាស៊ីន​គិត​លេខ​ម៉ាក Canon ។ គ្រប់​ផលិតផល ពី​ក្រុមហ៊ុន i-Qlick មាន​ការ​ធានា​ជូន​រយៈ​ពេល ​12+3 ខែ លើក​លែង សំភារៈ​ទូទៅ​ប្រើ​ប្រចាំ​ថ្ងៃ។ i-Qlick ក៏​ជា​មជ្ឈមណ្ឌល​សេវាកម្ម​មាន​អជ្ញាបណ្ណ ​ពី​ក្រុមហ៊ុន Canon ដែល​បម្រើ​សេវាកម្ម​តំហែទាំ និង ជួសជុល​គ្រប់​ផលិតផល Canon។ ក្រុមហ៊ុន i-Qlick មាន​អាស័យដ្ឋាន​នៅ​អគារ លេខ 146 មហាវិថី ព្រះសីហនុ ភ្នំពេញ។ យើង​ខ្ញុំ​រង់ចាំ​ស្វាគមន៍ បម្រើ​លោក​អ្នក​ជាមួយ​បុគ្គលិក​ជំនាញ​ប្រកប​ដោយ​ភាព​រស់​រាយ​រាក់ទាក់​ ជានិច្ច។

 

អត្ថបទ៖ ប៊ុណ្ណារ៉ា

មតិយោបល់