• 2015-09-13 18:30:04
  • ព័ត៌មាន

iPhone 6s/ 6s Plus អាច​កុម្ម៉ង់​​តាម​អនឡាញ​បាន​ហើយ ចាប់​ពី​តម្លៃ ៦៤៩​ដុល្លារ

  • 2015-09-13 18:30:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Apple បាន​ដាក់​ឲ្យ​អតិថិជន​អាច​បញ្ជា​ទិញ iPhone 6s/ 6s Plus ស៊េរី​ចុង​ក្រោយ​បង្អស់​របស់​ខ្លួន​បាន​ហើយ បន្ទាប់​ពី​ការ​ប្រកាស​បង្ហាញ​ផលិតផល​ថ្មី​នេះ​កាល​ពី​ថ្ងៃ​ទី ៩-កញ្ញា កន្លង​មក។

 

តម្លៃ​សម្រាប់ iPhone 6s គឺ​ចាប់​ពី ៦៤៩ ដុល្លារ ឯ iPhone 6s Plus ចាប់​ពី ៧៤៩ ដុល្លារ។

 

 

តម្លៃ​ខាង​លើ គឺ​តម្លៃ​មិន​ជាប់​កុងត្រា (Off Contract/ Unlocked Pricing) ខណៈ​ដែល​ការ​បញ្ជា​ទិញ​នោះ​អាច​ធ្វើ​បាន​ក្នុង​ប្រទេសចំនួន​១២ (អាមេរិក អង់គ្លេស បារាំង អាល្លឺម៉ង់ អូស្ត្រាលី កាណាដា ហុងកុង សិង្ហបុរី ជប៉ុន កោះ Puerto Rico (អាមេរិក) ចិន និង​នូវែលហ្សេឡង់​។

 

iPhone 6s/ 6s Plus នឹង​មាន​លក់​ជា​ផ្លូវការ​ចាប់​ពី​ថ្ងៃ​ទី ២៥ ខែ​កញ្ញា ខាង​មុខ​នេះ៕

 

 

ដោយ៖ សុផាត ប្រភព៖ idownloadblog

មតិយោបល់