- 2015-09-01 18:01:22
- ព័ត៌មាន
ទស្សនាវីដេអូគន្លឹះថតរូបប្រធានបទ "រង្វង់" កម្មវិធី Big Photography Challenge
- 2015-09-01 18:01:22
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទស្សនាវីដេអូគន្លឹះថតរូបប្រធានបទ "រង្វង់" កម្មវិធី Big Photography Challenge
ចន្លោះមិនឃើញ
ព្រឹត្តិការណ៍ប្រកួត Big Photography Challenge បានចាប់ផ្ដើមការប្រកួត ហើយប្រិយមិត្តក៏អាចចុះឈ្មោះប្រកួតចាប់ពីពេលនេះតទៅ។
មានប្រធានបទចំនួន ៣ ដែលបេក្ខជនអាចជ្រើសរើស។ ប្រធានបទទីមួយ “រង្វង់”, ប្រធានបទទីពីរ “ភាពស្រស់ស្អាតនៃប្រទេសកម្ពុជា” និងប្រធានបទទី ៣ “ស្រ្តីកម្ពុជា”។ អ្នកចូលរួមអាចជ្រើសរើសប្រធានបទទាំង ៣ ឬជ្រើសរើសប្រធានបទណាមួយដែលខ្លួនពេញចិត្តដើម្បីប្រកួតប្រជែង។
ឥឡូវនេះ Sabay លើកយកប្រធានបទទីមួយ "រង្វង់" ជាមួយវិដេអូពន្យល់ដើម្បីប្រិយមិត្តអាចសិក្សាស្វែងយល់កាន់តែច្បាស់ ងាយស្រួលក្នុងការចូលរួមការប្រកួតប្រជែងក្នុងកម្មវិធីនេះ។
តោះ! ទស្សនាទាំងអស់គ្នា....
បេក្ខជនដែលចូលរួមប្រកួតប្រជែងនិងបានបញ្ចប់ប្រធានបទនីមួយៗ នឹងទទួលបានពិន្ទុ។ ការបំពេញប្រធានបទបានកាន់តែច្រើន នឹងទទួលបានពិន្ទុកាន់តែច្រើន។ រៀងរាល់សប្ដាហ៍ អ្នករៀបចំនឹងជ្រើសរើសយករូបភាពល្អបំផុតទាំង ៥ ដើម្បីទទួលបានពិន្ទុបន្ថែម។
អត្ថបទ៖ ប៊ុណ្ណារ៉ា