- 2015-09-01 16:00:56
- ព័ត៌មាន
Big Photography Challenge អាចចុះឈ្មោះប្រកួតបានហើយ
- 2015-09-01 16:00:56
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Big Photography Challenge អាចចុះឈ្មោះប្រកួតបានហើយ
ចន្លោះមិនឃើញ
បន្ទាប់ពីការប្រកាសបើកការប្រកួតថតរូបអនឡាញ Big Photography Challenge 2015 ដែលធ្វើឲ្យប្រិយមិត្តជាច្រើនចាប់អារម្មណ៍និងចង់ចូលរួមប្រកួតប្រជែង ឥឡូវការប្រកួតបានចាប់ផ្តើមនិងប្រិយមិត្តក៏អាចចុះឈ្មោះប្រកួតបានហើយនៅពេលនេះ។
ប្រិយមិត្តដែលមាននិស្ស័យចូលចិត្តការថតរូប អាចបញ្ចេញសមត្ថភាពប្រកួតប្រជែងកម្មវិធីប្រកួតថតរូប Big Photography Challenge ដែលអនុញ្ញាតិឲ្យចុះឈ្មោះចាប់ពីពេលនេះតទៅហើយការប្រកួតចាប់ពីថ្ងៃទី ៣១ ខែសីហាដល់ថ្ងៃទី ២៨ កញ្ញា ឆ្នាំ២០១៥។
Big Photography Challenge 2015 មានប្រធានបទចំនួន ៣ ដែលបេក្ខជនអាចជ្រើសរើស។ ប្រធានបទទីមួយ “រង្វង់”, ប្រធានបទទីពីរ “ភាពស្រស់ស្អាតនៃប្រទេសកម្ពុជា” និងប្រធានបទទី ៣ “ស្រ្តីកម្ពុជា”។ អ្នកចូលរួមអាចជ្រើសរើសប្រធានបទទាំង ៣ ឬជ្រើសរើសប្រធានបទណាមួយដែលខ្លួនពេញចិត្តដើម្បីប្រកួតប្រជែង។
https://www.youtube.com/watch?v=jmrCUC3k18g&feature=youtu.be
ប្រិយមិត្តចាប់អារម្មណ៍ អាចចុះឈ្មោះបានតាមរយៈទំព័រ Facebook របស់ក្រុមហ៊ុន iQlick ឬ ចុចលើតំណភ្ជាប់នេះ។
មើលលក្ខខណ្ឌនិងព័ត៌មានផ្សេងៗទៀតពីការប្រកួត Big Photography Challenge 2015 សូមចុចទីនេះ។
សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទង៖ អ្នកនាងឈាវ សុវណ្ណនី ទូរសព្ទ +855 (0) 81 666 973 និងអ៊ីម៉ែល mktg11@i-qlick.com។
អត្ថបទ៖ ប៊ុណ្ណារ៉ា