- 2015-08-24 23:03:29
- ព័ត៌មាន
Big Photography Challenge បង្ហាញស្នាដៃថតរូប អាចឈ្នះរង្វាន់ដ៏សន្ធឹកសន្ធាប់
- 2015-08-24 23:03:29
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Big Photography Challenge បង្ហាញស្នាដៃថតរូប អាចឈ្នះរង្វាន់ដ៏សន្ធឹកសន្ធាប់
ចន្លោះមិនឃើញ
មានចំណង់ចំណូលចិត្តការថតរូបនិងចង់បង្ហាញស្នាដៃរូបថតដើម្បីប្រកួតប្រជែងដែរឬទេ? ក្រុមហ៊ុន i-Qlick ដែលជាក្រុមហ៊ុនតំណាងចែកចាយផលិតផលម៉ាក Canon រួមសហការជាមួយ Sabay បានរៀបចំការប្រកួតថតរូបអនឡាញ Big Photography Challenge 2015 ដើម្បីផ្ដល់ឱកាសដល់ប្រិយមិត្ត និងអ្នកដែលមាននិស្ស័យស្រលាញ់ចូលចិត្តការថតរូបដាក់ពាក្យចូលរួម ដោយយកស្នាដៃរូបថតរបស់ខ្លួនយកទៅប្រកួតប្រជែងគ្នានិងមានឱកាសឈ្នះរង្វាន់ដ៏ច្រើនសន្ធឹកសន្ធាប់។
Big Photography Challenge ជាការប្រកួតថតរូបតាមអនឡាញ ដែលនឹងជួយបង្រៀនបេក្ខជនចូលរួមពីការថតរូបដើម្បីបង្កើនជំនាញការថតរូបឲ្យកាន់តែល្អ ជាមួយឱកាសឈ្នះរង្វាន់ជាច្រើន។ ការប្រកួតនេះក៏ជាការត្រៀមសម្រាប់ការបើកការប្រកួត Canon PhotoMarathon 2015 ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី ៤ ខែតុលាឆ្នាំ ២០១៥ ខាងមុខ។
គួរឲ្យចាប់អារម្មណ៍ណាស់មែនទេ? Big Photography Challenge 2015 មានប្រធានបទចំនួន ៣ ដែលអ្នកចូលរួមអាចជ្រើសរើស។ ប្រធានបទទីមួយ "រង្វង់”, ប្រធានបទទីពីរ "ភាពស្រស់ស្អាតនៃប្រទេសកម្ពុជា" និងប្រធានបទទី ៣ "ស្រ្តីកម្ពុជា"។ អ្នកចូលរួមអាចជ្រើសរើសប្រធានបទទាំង ៣ ឬជ្រើសរើសប្រធានបទណាមួយដែលខ្លួនពេញចិត្តដើម្បីប្រកួតប្រជែង។
សម្រាប់ការជ្រើសរើសប្រធានបទនីមួយៗ ក៏នឹងមានជម្រើសពីរទៀតគឺជម្រើសកម្រិតទីមួយនិងជម្រើសកម្រិតទីពីរ។ បេក្ខជនដែលជ្រើសរើសយកជម្រើសកម្រិតទីពីរ នឹងអាចបញ្ចប់ជម្រើសកម្រិតទីមួយដោយស្វ័យប្រវត្តិ។
ជម្រើសនីមួយៗទាំងអស់មានរកបច្ចេកទេសថតរូបផ្សេងៗ ឬច្បាប់នៃការថតរូបមានដូចជា “ Rule of Third” , Rule of Symmetry”, “Balance” និងជាច្រើនទៀត។ សម្រាប់ជម្រើសនីមួយៗទាំងនេះ ក៏នឹងមានវិដេអូបង្រៀនបង្ហាញ ដែលនឹងពន្យល់ពីរបៀបប្រើ Photography effect ដែលមាននៅក្នុងជម្រើសនីមួយៗ។
បេក្ខជនដែលចូលរួមប្រកួតប្រជែងនិងបានបញ្ចប់ប្រធានបទនីមួយៗ នឹងទទួលបានពិន្ទុ។ ការបំពេញប្រធានបទបានកាន់តែច្រើន នឹងទទួលបានពិន្ទុកាន់តែច្រើន។ រៀងរាល់សប្ដាហ៍ អ្នករៀបចំនឹងជ្រើសរើសយករូបភាពល្អបំផុតទាំង ៥ ដើម្បីទទួលបានពិន្ទុបន្ថែម។
លក្ខខណ្ឌសម្រាប់បេក្ខជនចូលរួមប្រកួតប្រជែង៖
ហេតុផលសំខាន់ពីរ ដែលប្រិយមិត្តគួរចូលរួមកម្មវិធី Big Photography Challenge 2015 ទីមួយកម្មវិធីនេះនឹងជួយអ្នកក្នុងការបង្កើនជំនាញថតរូប និងបង្រៀនអ្នកពីរបៀបដើម្បីថតរូបបានស្រស់ស្អាតជាមួយការចាប់ប្លង់ដ៏ល្អ។ ហេតុផលទីពីរគឺអ្នកនឹងមានឱកាសឈ្នះរង្វាន់ដ៏សន្ធឹកសន្ធាប់។
តើមានរង្វាន់អីខ្លះទៅដែលអ្នកចូលរួមនឹងទទួលបាន? រង្វាន់សម្រាប់អ្នកចូលរួមដែលមានពិន្ទុខ្ពស់ជាងគេមាន៖
-ម៉ាស៊ីនថត EOS 760 D -Canon EF ឡេន 50mm f/1.8II -កាបូបស្ពាយ Canon EOS
តើទាំងអស់នេះមិនមែនជារង្វាន់ដ៏គួរឲ្យទាក់ទាញសម្រាប់ជយលាភីដែលឈ្នះក្នុងការប្រកួតកម្មវិធីនេះទេឬ?
ក្រៅពីរង្វាន់ជយលាភីក៏មានរង្វាន់សម្រាប់ជយលាភីលេខ ២ ដល់ដល់លេខ ២០ ដែលទទួលពិន្ទុខ្ពស់ជាងគេ។ កាន់តែពិសេសអ្នកចូលរួមក៏អាចមានឱកាសឈ្នះរង្វាន់ ប្រសិនបានបញ្ចប់ដំណាក់កាលមួយចំនួនដោយជោគជ័យនិងមានពិន្ទុសរុបច្រើនជាង ៣០ ពិន្ទុដែលផ្តល់ជូនដោយក្រុមហ៊ុន i-Qlick។
ត្រៀមខ្លួនជាមួយម៉ាស៊ីនថតរបស់អ្នកហើយឬនៅ សម្រាប់ចុះឈ្មោះចូលរួមការប្រកួតក្នុងកម្មវិធីនេះ? ការប្រកួតថតរូប Big Photography Challenge នឹងធ្វើចាប់ពីថ្ងៃទី ៣១ ខែសីហាដល់ថ្ងៃទី ២៨ កញ្ញា២០១៥។
ព័ត៌មានផ្សេងៗពីកម្មវិធីនេះ Sabay នឹងផ្សាយជូនជាបន្តបន្ទាប់។
សំរាប់ព័ត៌មានបន្ថែមសូមទាក់ទង៖ អ្នកនាងឈាវ សុវណ្ណនី ទូរសព្ទ +855 (0) 81 666 973 និងអ៊ីម៉ែល mktg11@i-qlick.com។
អត្ថបទ៖ ប៊ុណ្ណារ៉ា