- 2014-10-14 16:06:55
- ព័ត៌មាន
ក្តារចុចខ្មែរកំណែប្រែថ្មីជម្រុះបញ្ហា កាន់តែស្រួលប្រើ
- 2014-10-14 16:06:55
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្តារចុចខ្មែរកំណែប្រែថ្មីជម្រុះបញ្ហា កាន់តែស្រួលប្រើ
ចន្លោះមិនឃើញ
បន្ទាប់ពីក្រុម 4khmeriPhone បានបញ្ចេញក្តារចុចខ្មែរជំនាន់ទីមួយសម្រាប់ប្រើនៅលើ iOS 8 ឃើញមានបញ្ហាកំហុសខ្លះៗធ្វើឲ្យប្រិយមិត្តមួយចំនួនរអ៊ូរទាំ ឥឡូវក្តារចុចខ្មែរបានចេញកំណែថ្មីជំនាន់ទីពីរ ដែលកាន់តែមានភាពងាយស្រួលក្នុងការប្រើប្រាស់ និងមិនមានបញ្ហាដូចជំនាន់មុនទៀតទេ។
យោងតាមប្រធានក្រុម 4khmeriPhone បានឲ្យដឹងថា Apple បានបញ្ចេញក្តារចុចខ្មែរកំណែប្រែថ្មីដាក់លើ App Store។ ក្នុងជំនាន់ថ្មី Versions 1.0.1 នេះ លោកនៅតែបន្តដាក់បញ្ចូលវចនានុក្រមណែនាំពាក្យ តែបើសិនជាមានការយឺតនៃការប្រើប្រាស់ទៀត លោកនឹងសម្រេចចិត្តដកចេញតែម្តងសម្រាប់កំណែថ្មី។
លោកបានបញ្ជាក់ថា លោកបានបន្ថែមក្តារចុច ២ ជម្រើស ដោយប្រិយមិត្តអាចប្រើប្រាស់ ៤ ជួរ និង ៥ ជួរ។
របៀបតំឡើង ដោយមិនចាំបាច់ប្រើ "Allow Full Access" ៖
១. បើប្រិយមិត្តបានប្រើ iKeyKhmer ហើយមិនបាច់ Uninstall អាចចូលទៅកាន់ AppStore បន្ទាប់មកជ្រើសយកពាក្យ Update ដោយឡែក បើមិនទាន់ប្រើចូលទៅ AppStore → Free → inStall
២. ចូលទៅកាន់ Settings -> General -> Keyboard -> Keyboards -> Add New Keyboard…
៣. ជ្រើសយក iKeyKhmer -> បើក iKeyKhmer 4Row និង iKeyKhmer 5Row
សម្រាប់ iKeykhmer ទើបតែដាក់ឲ្យ Update នៅលើ Store Cambodia ចំណែក Store ផ្សេងៗសូមរង់ចាំបន្តិចនឹងអាច Update បានគ្រប់ Store។
អានអត្ថបទ៖ ចំណាយពេលបន្តិចស្វែងយល់ពីក្តារចុចខ្មែរលើ iOS 8
អានអត្ថបទ៖ អបអរសាទរ! ទីបំផុត Apple ព្រមដាក់បញ្ចូលក្តារចុចខ្មែរលើ iOS 8 ជាផ្លូវការហើយ
អត្ថបទ៖ ដារ៉ាឆានី