• 2015-05-02 20:17:24
  • ព័ត៌មាន

Kawasaki បើក​ទីផ្សារ​សម្ញែង​ម៉ូតូ​ថ្មីៗ​មាន​​​ធុន​ខ្ពស់​​តម្លៃ​​ជិត ៥ ម៉ឺន​ដុល្លារ

  • 2015-05-02 20:17:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យីហោ​ម៉ូតូ​ធំ​ថ្មី​មួយ​ទៀត​របស់​ក្រុមហ៊ុន​ Kawasaki បាន​បើក​សម្ពោធ​ទីផ្សារ​នៅ​ប្រទេស​កម្ពុជា។ ក្នុង​កាល​បើក​សម្ពោធ​កាល​ពី​យប់មិញ​នេះ​ ក្រុមហ៊ុន​បាន​ដាក់​បង្ហាញ​ម៉ូតូ Kawasaki ​ជា​ច្រើន​​ម៉ូដែល​មាន​ទាំង​ស៊េរី​ទាប​និង​ស៊េរី​ខ្ពស់ ដែល​​មាន​ធុន​តម្លៃ​ចាប់​ពី​តម្លៃ ២.៥០០ ដុល្លារ​រហូត​ដល់​ជាង ៥០.០០០ ដុល្លារ​អាមេរិក។

 

 

លោក ហ៊ី រ៉ាម៉ី ប្រធាន​ផ្នែក​លក់​របស់​ក្រុមហ៊ុន Kawasaki Motors Cambodia បាន​ឲ្យ​ដឹង​ថា ការ​មក​ដល់​របស់ Kawasaki ជា​ការ​បន្ថែម​ជម្រើស​ថ្មី​មួយ​ទៀត​​ដល់​​អតិថិជន​ ដែល​កំពុង​ស្វែង​រក​ម់ូតូ​​ដែល​ល្អ​ប្រក​បដោយ​គុណភាព​​ខ្ពស់​សម្រាប់​ការ​ប្រើប្រាស់។

 

លោក​បន្ត​ថា ម៉ូតូ Kawasaki ដែល​ក្រុមហ៊ុន​នាំ​មក​មាន​ច្រើន​​ប្រភេទ​មាន​ទាំង​ស៊េរី​ទាប​និង​ស៊េរី​ខ្ពស់​​ដោយ​មានធុម​តម្លៃ​ចាប់​ពី​ ២.៥០០ ដុល្លារ​ដល់ ៥០.០០០ ដុល្លារ ​តាម​តែ​អតិថជន​ត្រូវការ​។

 

 

ការ​លេច​មុខ​របស់ Kawasaki ជា​ការ​បន្ថែម​ជម្រើស​ថ្មី​ បន្ទាប់​ពី​មាន​ការ​លេច​មុខ​ម៉ាក​​ម៉ូតូ​ធំៗ​លំដាប់​ពិភពលោក​ជា​បន្ត​ បន្ទាប់​វាយ​លុក​ទីផ្សារ​ប្រទេស​កម្ពុជា។ បច្ចុប្បន្ន​នេះ​មាន​ម៉ូតូ​ធំៗ​ជាច្រើន​ត្រូវ​បាន​ក្រុមហ៊ុន​នានា​នាំ​ចូល​ដូចជា​ក្រុមហ៊ុន KTM ដែល​នាំ​ចូល​ម៉ូតូ Duke, ក្រុមហ៊ុន Aprillia ដែល​នាំចូល​ម៉ូតូ Aprillia របស់​អ៊ីតាលី, ក្រុមហ៊ុន Vipar ដែល​នាំ​ចូល​ម៉ូតូ Pulsar របស់​ឥណ្ឌា និង FZ របស់​ក្រុមហ៊ុន Yamaha ជា​ដើម។

 

អ្នក​គ្រប់គ្រង​រូប​នោះ​មាន​សុទិដ្ឋិនិយម​សម្រាប់​ទីផ្សារ​ម៉ូតូ Kawasaki ក្នុង​ការ​​​ទទួល​បាន​ជោគជ័យ​ ដោយ​ក្រុមហ៊ុន​នឹង​ជំរុញ​ការ​ផ្សព្វផ្សាយ​ដើម្បី​ធ្វើ​ឲ្យ​យីហោ​ម៉ូតូ​នេះ​មាន​ការ​ទទួល​ស្គាល់​និង​ចាប់​អារម្មណ៍​ពី​អ្នក​ប្រើប្រាស់។

 

អត្ថបទ៖ ប៊ុណ្ណារ៉ា

មតិយោបល់