• 2015-04-21 22:00:12
  • ព័ត៌មាន

មិនមែន​ជា​រឿង​ថ្មី ម្ចាស់​ហាង​អ៊ីនធឺណិត​និយាយ​ពី​អាជីវកម្ម​ប្រឈម​ការ​ដួល​រលំ

  • 2015-04-21 22:00:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ក្នុង​កំឡុង​ឆ្នាំ​ ២០០៥​ ហាង​ផ្គត់ផ្គង់​សេវា​អ៊ីនធឺណិត​មាន​ការ​ពេញ​និយម​និង​បើក​រីក​ស្គុសស្គាយ​។ ​ទើប​តែ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ទេ​ ដែល​សង្កេត​ឃើញ​ថា​ហាង​ប្រភេទ​នេះ​ហាក់​មាន​សភាព​ស្ងប់​ស្ងាត់​ជាង​ពី​មុន​ ដែល​ហាង​មួយ​ចំនួន​ក៏​បាន​ឈាន​ដល់​​បិទ​ទ្វារ​​​ជា​បណ្តើរៗ​ដោយ​សារ​គ្មាន​អតិថិជន​។ ​

 

 

មាន​មូល​ហេតុ​ជា​ច្រើន​ដែល​ធ្វើ​ឲ្យ​អាជីវកម្ម​មួយ​នេះ​មិន​អាច​បន្ត​ទៅ​មុខ​ទៀត​បាន​ ដែល​មូល​ហេតុ​ទាំង​នោះ​មាន​ដូច​ជា​ ការ​ប្រកួត​ប្រជែង​ពី​សំណាក់​ក្រុម​ហ៊ុន​ផ្គត់​ផ្គង់​សេវា​កម្ម​អ៊ីនធឺណិត​តាម​ផ្ទះ និង​ក្រុម​ហ៊ុន​ទូរសព្ទ​ចល័ត​។​ នេះ​បើ​តាម​សម្ដី​របស់​លោក​សាម ឌី ដែល​ជា​ម្ចាស់​ហាង​អ៊ីនធឺណិត​មួយ​កន្លែង​។

 

លោក​​បាន​បន្ត​​ថា ក្រុម​ហ៊ុន​ផ្គត់​ផ្គង់​សេវា​អ៊ីនធឺណិត​តាម​ផ្ទះ​មាន​ការ​កើន​ឡើង​ជា​លំដាប់​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ ហើយ​វា​មាន​តម្លៃ​ទាប​ចំណែក​ឯ​គុណ​ភាព​ក៏​អាច​ទទួល​យក​បាន​ផង​ដែរ​ ដោយ​ចំណាយ​ត្រឹម​១២ដុល្លារ​ប៉ុណ្ណោះ​អាច​ទទួល​បាន​ការ​ប្រើ​ប្រាស់​អ៊ីនធឺណិត​ឥត​កំណត់​ ហើយ​ល្បឿន​លឿន​ទៀត​ផង​។ ដោយ​ឡែក​ក្រុម​ហ៊ុន​ទូរសព្ទ​ចល័ត​វិញ​ក៏​មាន​ការ​ប្រើ​ប្រាស់​យ៉ាង​កក​កុញ​ពី​ស្រទាប់​យុវវ័យ​ដោយ​សារ​តែ​វា​មាន​ភាព​ងាយ​ស្រួល​ និង​រហ័ស​សម្រាប់​សិស្សានុសិស្ស​ធ្វើ​ការ​សិក្សា​ស្រាវ​ជ្រាវ​មេរៀន​របស់​ពួក​គេ​ ជា​ពិសេស​នោះ​គឺ​ការ​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ Facebook។​

 

ម្ចាស់​ហាង​រូប​នេះ​ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា ​អាជីវកម្ម​របស់​លោក​សព្វ​ថ្ងៃ​គឺ​ស្ទើរ​តែ​ឈាន​ដល់​ការ​បិទ​ទ្វារ​ទៅ​ហើយ​ ប៉ុន្តែ​ចេះ​តែ​បន្ត​បើក​ដោយ​ត្រដាបត្រដួស ដោយ​សារ​មិន​ដឹង​ប្រកប​របរ​អ្វី​ផ្សេង​ពី​នោះ​។​​​

 

បើ​ក្រឡេក​​ទៅ​មើល​រយៈ​ពេល​ដប់​ឆ្នាំ​មុន​ការ​ប្រើ​ប្រាស់​អ៊ីនធឺណិត​តាម​ហាង​មាន​ការ​ពេញ​និយម​ពី​អ្នក​ប្រើ​ប្រាស់​គ្រប់​ស្រទាប់​ ដោយ​ហាង​នីមួយ​ៗ​ស្ទើរ​តែ​គ្មាន​សល់​ចន្លោះ​ទំនេរ​ទៅ​ហើយ​ អ្នក​ខ្លះ​មាន​លុយ​ហើយ​នៅ​មិន​អាច​ប្រើប្រាស់​បាន​ទៀត​។​ ហើយ​ភាគ​ច្រើន​គឺ​ពួក​គេ​និយម​លេង​Chat​ MIRC​ Yahoo Messengerនិង​ការ​ទូរសព្ទ​ទៅ​ក្រៅ​ប្រទេស​ជា​ដើម​។

 

អត្ថបទ៖​ ហៃ​ សុខ​ហេង​​

មតិយោបល់