• 2015-04-07 16:36:43
  • ព័ត៌មាន

Chasing Zombies ស្នាដៃ​ថ្មី​មួយ​ទៀត​របស់​ Direct Play ​លេង​ម៉ា​​ពេញ​ចិត្ត​លើ​ Android

  • 2015-04-07 16:36:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុម​​ DirexPlay ថ្មីៗ​នេះ​បាន​ប្រកាស​ឲ្យ​ប្រិយមិត្ត​និយម​លេង​ហ្គេម​​កម្សាន្ត​​ពី​ស្នាដៃ​បង្កើត​ហ្គេម​​ថ្មី​មួយ​ទៀត Chasing Zombies  ដែល​អាច​ទាញ​​លេង​កម្សាន្ត​នៅ​លើ​ប្រព័ន្ធ​ដំណើរការ Android។​

 

 

 

 

លោក ឈួម រតនា អ្នក​ដឹង​នាំធ្វើហ្គេមបាន​ឲ្យ​ដឹង​ថា Chasing Zombies នេះ​ទើប​តែ​ដាក់​​ដំណើរការ​កាល​ពី​ល្ងាច​ម្សិល​មិញ​ ដែល​ប្រិយមិត្តអាច​ទាញ​លេង​ម៉ា​សេរី​នៅ​លើ Android។

 

Chasing Zombies ជា​​ហ្គេម​ដែល​តួអង្គ​ឈ្មោះ​ថា Spooky PumpKin ជិះ​កង់​ដេញ​តាម​បុក​ខ្មោច Zombies ដើម្បី​យក​ស្ករ​គ្រាប់​ដែល Zombies បាន​លួច។ ការ​លេង​មាន​ ៤ វគ្គ​តម្រូវ​តាម​រដូវ​​ដូចជា​រដូវ​រំហើយ , រដូវ​ក្ដៅ , រដូវ​រងា , រដូវ​ផ្ការីក ដូច​នេះ​តួអង្គ​ជិះ​កង់​កាត់​រដូវ​ទាំង​ ៤ ដើម្បី​យក​ស្ករគ្រាប់​មក​បំពេញ​កម្លាំង ឬ ប្រែ​ក្រឡា​ជា​សត្វ ចចក ឬ បិសាច​ប្រចៀវជា​ដើម។​របៀប​លេង​វិញ​គឺ​ងាយ​ស្រួល​​គ្រាន់​តែ​​យក​ម្រាម​ដៃ​អូស​លើ​អេក្រង់​តែ​ប៉ុណ្ណោះ។

 

អ្នក​ដឹក​នាំ​រូប​នេះ​បាន​បន្ថែម​ថា លោក​​រីក​រាយ​​ដែល​បាន​ចែក​រំលែក​ហ្គេម​កម្សាន្ត​មួយ​នេះ ហើយសង្ឃឹម​ថា​ប្រិយមិត្ត​ទាំង​អស់​នឹង​ចូល​ចិត្ត​ហ្គេម​មួយ​នេះ និងបន្ត​ការ​គាំទ្រ​បន្ត​នូវ​ហ្គេម​បន្ទាប់​របស់ DirexPlay។

 

ចុច​ត្រង់​នេះ... ដើម្បី​ទាញ​យក​ពី​ PlayStore ឬ​ អាច​ចូល​ទៅ​កាន់ PlayStore ផ្ទាល់​វាយ​ពាក្យ Chasing Zombies ក៏​បាន។

 

ចុច​ត្រង់​នេះ... ដើម្បី​ចូល​ទៅ​កាន់​ Page Chasing Zombies ផ្ទាល់។

 

 

អត្ថបទ៖ ដារ៉ាឆានី​

មតិយោបល់