- 2015-03-20 23:24:18
- ព័ត៌មាន
Galaxy S6/S6 Edge នឹងលក់បានជាង ៥០លានគ្រឿង ព្រោះទទួលការចាប់អារម្មណ៍ខ្លាំង
- 2015-03-20 23:24:18
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Galaxy S6/S6 Edge នឹងលក់បានជាង ៥០លានគ្រឿង ព្រោះទទួលការចាប់អារម្មណ៍ខ្លាំង
ចន្លោះមិនឃើញ
ក្រុមហ៊ុនអេឡិចត្រូនិកយក្សកូរ៉េខាងត្បូង Samsung អាចនឹងលក់ Galaxy S6 និង S6 Edge បានរហូតដល់ទៅជាង ៥០លានគ្រឿង។ នេះបើតាមការវិភាគរបស់ក្រុមហ៊ុនវិភាគទីផ្សារឈ្មោះ DRAMeXchange/TrendForce។
បើតាមទិន្នន័យដែលបានមកពី DRAMeXchange/TrendForce ក្រុមហ៊ុន Samsung អាចនឹងលក់ Galaxy S6 ស៊េរីថ្មីទាំងពីរម៉ូដែលបានចំនួន ២២លានគ្រឿង ក្នុងត្រីមាសទី ២ (គិតពីខែ មេសា-មិថុនា) ជាង ១៦លានគ្រឿង នៅត្រីមាសទី៣ (ពីខែ កក្កដា-កញ្ញា) និងយ៉ាងហោចណាស់ ១២លានគ្រឿង នៅត្រីមាសទី៤ (ពីខែ តុលា-ធ្នូ) ឆ្នាំ ២០១៥។
ក្រុមហ៊ុនខាងលើអាចវិភាគបានជាទិន្នន័យវិជ្ជមានដូច្នេះ គឺផ្អែកទៅលើសន្ទុះនៃការចាប់អារម្មណ៍ដ៏គួរឱ្យកត់សម្គាល់ពីសំណាក់អ្នកប្រើប្រាស់ទូទាំងពិភពលោក ចំពោះរូបរាងថ្មី និងលក្ខណៈសម្បត្តិ (Specs) ពិសេសៗរបស់ Galaxy S6/S6 Edge។
ខណៈ Galaxy S6 និង S6 Edge នឹងដាក់លក់ជាផ្លូវការនៅថ្ងៃទី១០ខែមេសាខាងមុខ បច្ចុប្បន្ននេះក្រុមហ៊ុន Samsung ក៏បានដាក់ឱ្យអតិថិជននៅអង់គ្លេសនិងអាមេរិក កុម្ម៉ង់ទិញ Smartphone ស៊េរីថ្មីទាំងពីរតាមអនឡាញបានផងដែរ។
បើតាមព័ត៌មានលេចឮកន្លងមកថា Samsung ហាក់កំពុងបង្កើនការផលិត Galaxy S6 និង S6 Edge សម្រាប់ខែមេសាដល់ទៅ ៨លានគ្រឿង ដោយសារឃើញ Smartphone ទាំងពីរនេះកំពុងទទួលការចាប់អារម្មណ៍ខ្លាំងពីសំណាក់អ្នកប្រើប្រាស់។
Galaxy S6 មានតម្លៃ ៧៨០ ដុល្លារ (32GB), ៨៩០ដុល្លារ (64GB) និង ១០០០ដុល្លារ (128GB) រីឯ Galaxy S6 Edge មានតម្លៃ ៩៥០ ដុល្លារ (32GB), ១០៦០ដុល្លារ (64GB) និង ១១៧០ដុល្លារ (128GB)៕
អាន៖ Galaxy S6/S6 Edge ហាក់មានសន្ទុះខ្លាំង Samsung បង្កើនការផលិតភ្លាម
ប្រែសម្រួល៖ ប៉ែត ផាន់និត
ប្រភព៖ phonearena, yonhapnews