- 2015-03-04 23:35:12
- ព័ត៌មាន
មើលវីដេអូបង្ហាញលក្ខណៈពិសេស Galaxy S6/S6 Edge នេះ ធានាថាអ្នកនឹងចង់ទិញប្រើមិនខាន
- 2015-03-04 23:35:12
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មើលវីដេអូបង្ហាញលក្ខណៈពិសេស Galaxy S6/S6 Edge នេះ ធានាថាអ្នកនឹងចង់ទិញប្រើមិនខាន
ចន្លោះមិនឃើញ
Galaxy S6 និង S6 Edge កំពុងទទួលការពេញនិយមយ៉ាងខ្លាំង ដោយសារការផ្លាស់ប្តូររូបរាងពីជ័រ ទៅជាអាលុយមីញ៉ូមយ៉ាងរលើបរលោង។ ផ្នែកខាងមុខ និងខាងក្រោយរបស់ GS6/GS6 Edge ស្រោបដោយ កញ្ចក់ប្រភេទ Corning Gorilla Glass 4។ ដោយឡែក ចំពោះកម្រាស់វិញ Galaxy S6 Edge មានកម្រាស់ (៧ម.ម) ក្រាស់ជាង Galaxy S6 (៦,៨ម.ម) ហើយថាមពលថ្មរបស់វា អាចប្រើបាន៤ម៉ោង ចំពោះការសាកថ្មរយៈពេល ១០នាទី។
ចំពោះ Sensor នៅពីក្រោម Flash ផ្នែកខាងក្រោយរបស់ GS6 Edge អាចឱ្យអ្នក បដិសេធការហៅណាមួយ ខណៈទូរសព្ទផ្កាប់ ដោយគ្រាន់តែយកម្រាមដៃចុចលើ Sensor នោះឱ្យយូរ (រូបលើ)។ ដូច្នេះអ្នកមិនបាច់ផ្ងារទូរសព្ទ ហើយចុចទទួលការហៅ (Call) នាំតែខាតពេលនោះទេ។ មួយវិញទៀត អ្នកក៏អាចប្រើ Sensor ខាងលើ ដើម្បីវាស់ចង្វាក់បេះដូងបានផងដែរ។
នៅមានចំណុចពិសេសៗ គួរឱ្យទាក់ទាញមួយចំនួនទៀត ដែលនឹងបង្ហាញតាមរយៈវីដេអូ Review ខាងក្រោមនេះ៖
-កាមេរ៉ាក្រោយរបស់ Galaxy S6 និង S6 Edge អាចថតវីដេអូបានក្នុងកម្រិតច្បាស់រហូតដល់ទៅ 4K និងអាចថតរូបនៅកន្លែងងងឹតបានច្បាស់ជាង Smartphone ដ៏ទៃ ដោយមិនបាច់ប្រើ Flash។
-នៅផ្នែកខាងគែមរបស់ GS6 Edge អាចបង្ហាញ Notification ជាច្រើន (អត្ថបទសារ Call ជាដើម) និងមាន Glance Screen សម្រាប់បង្ហាញម៉ោង ងាយស្រួលមិនបាច់ចុចបើកទូរសព្ទពេលកំពុងគេងពេលយប់។
-អ្នកអាចកំណត់ពណ៌ផ្សេងៗទៅលើ Contact Name ណាមួយ នៅផ្នែកគែមខាងឆ្វេងឬស្តាំរបស់ GS6 Edge ដើម្បីងាយចាំ ពេលមានការហៅចូល ក្នុងករណីទូរសព្ទផ្កាប់។ នៅពេលមានការហៅចូល នោះវានឹងចេញភ្លើងទៅតាមពណ៌ ដែលអ្នកបានកំណត់។
-នៅពេលថតវីដេអូ កាមេរ៉ារបស់ GS6/GS6 Edge អាចចាប់យក (Focus) ផ្ទៃមុខរបស់មនុស្សណាមួយដែលអ្នកកំពុងថត ដោយគ្រាន់ Lock មុខងារ Focus នោះជាការស្រេច៕
នៅមានចំណុចពិសេសៗជាច្រើនទៀតនៅលើ Galaxy S6/S6 Edge ដែល Sabay នឹងបង្ហាញនៅពេលក្រោយទៀត។
អាន៖ តិចអត់ដឹងកាស iPhone មានប្រយោជន៍ពិសេស១៤យ៉ាង?
អាន៖ ចង់ថតវីដេអូលើ iPhone បានស្អាត ចេះតែប៉ុន្មានក្បាច់នេះទៅបានហើយ
ដោយ៖ ប៉ែត ផាន់និត