• 2014-09-15 21:05:10
  • ព័ត៌មាន

អ្នក​ជិះ​ម៉ូតូ​ធំ​រាប់​រយ​នាក់​ចូល​ទស្សនា​​ប្រដាល់​ចម្រុះ One FC នៅ​កោះពេជ្រ

  • 2014-09-15 21:05:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខណៈ​មាន​ព្រឹត្តិការណ៍​ប្រកួត​ប្រដាល់​ចម្រុះ One FC កាល​ពី​ចុង​សប្ដាហ៍​មុន​នេះ​នៅ​ទីក្រុង​កោះពេជ្រ ក្រុម​អ្នក​បើកបរ​ម៉ូតូ​ធំ​ឥណ្ឌា Pulsar រាប់​រយ​នាក់ បាន​ធ្វើ​ឲ្យ​គេ​ចាប់​អារម្មណ៍​ជា​ខ្លាំង ដោយសារ​បាន​ធ្វើ​ដំណើរ​មក​ចូលរួម​ទស្សនា​ការ​ប្រកួត​នេះ​យ៉ាង​កកកុញ។

 

 

អ្នក​ជិះ​ម៉ូតូ​ធំ​មួយ​រូប​ដែល​បាន​ធ្វើ​ដំណើរ​ជាមួយ​អ្នកបើកបរ​ម៉ូតូ​រាប់​រយ​ផ្សេង​ទៀត​បាន​ឲ្យ​ដឹង​ថា នេះ​ជា​ព្រឹត្តិការណ៍​ដែល​រៀបចំ​ឡើង​ដោយ​ក្រុមហ៊ុន Pulsar។ លោក​ថា ការ​ចូលរួម​ដោយ​មាន​អ្នក​បើកបរ​ម៉ូតូ​ធំ​រាប់​រយ​នាក់​នេះ ក្រុមហ៊ុន​ចង់​បង្កើត​ទស្សនីយភាពដ៏​​ប្លែក​ ជាពិសេស​ធ្វើ​ឲ្យ​ព្រឹត្តិការណ៍​ One FC ដ៏​ល្បី និង​ដែល​រៀបចំ​ឡើង​ដំបូង​នៅ​ប្រទេស​កម្ពុជា កាន់​តែ​មាន​ភាព​អស្ចារ្យ​និង​គួរ​ឲ្យ​ចាប់​អារម្មណ៍​ថែម​ទៀត។

 

អ្នក​ជិះ​ម៉ូតូ​ធំ Pulsar ​ប្រមាណ​បួន​រយ​នាក់ បាន​ប្រមូល​ផ្ដុំ​គ្នា​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​កាល​ពី​ថ្ងៃ​សុក្រ​​កន្លង​ទៅ​នេះ ដើម្បី​ចូលរួម​ទស្សនា​ព្រឹត្តិការណ៍​ប្រកួត One FC – Rise of the Kingdom ដែល​រៀបចំ​ជា​លើក​ដំបូង​សម្រាប់​ប្រទេស​កម្ពុជា។

 

បើ​តាម​អ្នក​គ្រប់គ្រង​របស់​ក្រុមហ៊ុន Vipar Auto បាន​និយាយ​ថា៖ “ក្រុម​ហ៊ុន​ធ្វើ​ដូច្នេះ ដើម្បី​ធ្វើ​ឲ្យ​ព្រឹត្តិការណ៍​ការ​ប្រកួត​កីឡា​ប្រដាល់​ចម្រុះ​ One FC – Rise of the Kingdom ដែល​រៀបចំ​ជា​លើក​ដំបូង​នៅ​កម្ពុជា កាន់​តែ​មាន​ភាព​អស្ចារ្យ​និង​រំជើបរំជួល​ថែម​ទៀត។

 

លោក​ថា ក្នុង​ឱកាស​ប្រកួត​នោះ ក្រុមហ៊ុន​បាន​ចែក​សំបុត្រ​ដោយ​ឥត​គិត​ថ្លៃ​ដល់​អតិថិជន​របស់​ខ្លួន ដែល​ជា​ផ្នែក​មួយ​នៃ​យុទ្ធនាការ​បង្ហាញ​ពី​ការ​គាំទ្រ​ដល់​អតិថិជន​ដែល​គាំទ្រ​ម៉ូតូ Pulsar ដើម្បី​បាន​ចូល​ទស្សនា​ការ​ប្រកួត​ប្រដាល់​អន្តរជាតិ​ដ៏​ល្បី​នោះ។

មតិយោបល់